• Taew Natapohn ក្លាយជាតារាស្រីថៃដំបូង ក្នុងប្រវត្តិសាស្ត្រ ធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់៧ដង ស្មើនឹង៩៨ថ្ងៃ

    (ថៃ)៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ ក្នុងរដូវកាលកូវីដ-១៩ នេះ មិនថាសិល្បករឬបុគ្គលទូទៅនោះទេ នៅពេលដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ គឺត្រូវតែធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯងនិងអ្នកដទៃ។ យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា តារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ កញ្ញា Taew Natapohn បានក្លាយជាតារាស្រីថៃដំបូងទៅហើយ ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ។

    បើនិយាយទៅ រហូតមកទល់នឹងបច្ចុប្បន្ននេះ តារាស្រី Taew Natapohn បានធ្វើចត្តាឡីស័កលើកទី៧ហើយ ពោលគឺស្មើនឹង ៩៨ថ្ងៃ ដែលតារាស្រីរូបនេះឃុំខ្លួននៅតែម្នាក់ឯង មិនពាក់ព័ន្ធជាមួយអ្នកផ្ទះ ខណៈ៦ដងកន្លងមក នាងបានរួចផុតពីការឆ្លងកូវីដ-១៩។ តែយ៉ាងណា សម្រាប់ការធ្វើចត្តាឡីស័កលើកទី៧ ដែលកំពុងធ្វើនេះវិញ គឺមិនទាន់ចេញលទ្ធផលផ្លូវការឡើយ គ្រាន់តែដឹងថា ការធ្វើតេស្តលើកទី១ អវិជ្ជមាន។

    គួរជម្រាបថា តារាសម្តែងថៃ Taew Natapohn បានធ្វើចត្តាឡីស័កលើកទី៧នេះ គឺដោយសារនាងបានពាក់ព័ន្ធជាមួយតារាសម្តែង កញ្ញា Pancake តាមរយៈការចូលរួមសិក្ខាសាលាជាមួយគ្នា តែយ៉ាងណា នាងអះអាងថា មនុស្សគ្រប់រូបដែលចូលរួម រួមទាំងនាងផ្ទាល់ សុទ្ធតែបានពាក់ម៉ាស់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ