• រលកកម្តៅរហូតដល់ជិត «៤៨អង្សាសេ» វាយប្រហារប្រទេសកាណាដា, មនុស្ស៦៩នាក់ហើយបានបាត់បង់ជីវិត

    (វែនខូវើ)៖ ប៉ូលិសកាណាដានៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៩នាក់នៅតំបន់វែនខូវើ (Vancouver) នៃប្រទេសកាណាដា បានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេស និងតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

    កងកម្លាំងប៉ូលិសកាណាដា (RCMP) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកស្លាប់ភាគច្រើននៅជាយក្រុង Vancouver នៃតំបន់ ប៊ឺណាប៊ី (Burnaby) និង សួរ៉េយ (Surrey) ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺជាមនុស្សចាស់ ឬមនុស្សដែលមានបញ្ហាសុខភាពស្រាប់។ RCMP បានគូសបញ្ជាក់ទៀតថា «ទោះបីជាមូលហេតុនៃការស្លាប់នេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតក៏ដោយ ក៏ការកើនឡើងនូវរលកកម្ដៅ ត្រូវបានគេជឿថា ជាកត្តាធំមួយដែលអាចរួមចំណែក បង្កឲ្យមានករណីស្លាប់ភាគច្រើនផងដែរ»។

    គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រលកកម្ដៅបានកើនឡើងដល់ ៤៧.៩អង្សាសេនៅតំបន់ លីតតុន (Lytton) នៃខេត្ត ប្រ៊ីតធីស ខូឡុំបៀ (British Columbia) ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Vancouver ប្រទេសកាណាដា។ ក្រុមអ្នកព្យាករណ៍រំពឹងថា វានឹងកើនឡើងម្តងទៀតនៅថ្ងៃអង្គារសប្ដាហ៍នេះដល់ ៤៩អង្សាសេនៅភាគខាងលិចនៃប្រទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ