• ឥណ្ឌា អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់

    (ញូវដេលី)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Moderna ក្នុងករណីបន្ទាន់ ខណៈដែលខ្លួនកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

    សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់រដ្ឋ NITI Aayog លោក Vinod K. Paul បាននិយាយថា «ខ្ញុំរីករាយដែលបានរាយការណ៍ថា ពាក្យស្នើសុំដែលបានទទួលពីក្រុមហ៊ុន Moderna តាមរយៈដៃគូឥណ្ឌារបស់ពួកគេគឺក្រុមហ៊ុន Cipla បានទទួលការអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ»។

    លោក Paul បានបន្ថែមទៀតថា ការអនុម័តនេះនឹងត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងផលិតដោយនៅបរទេសដទៃទៀត អាចនាំចូលទៅក្នុងប្រទេសឥណ្ឌាបាន។

    គួរបញ្ជាក់ថា នេះជាវ៉ាក់សាំងទី០៤ ហើយ ដែលត្ូវបានអាជ្ញាធរសុខាភិបាលឥណ្ឌា បានអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សំាង Kovacicin, វ៉ាក់សាំង AstraZeneca និង Sputnik របស់រុស្ស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ