• ថៃ បាត់បង់ការងារវិស័យទេសចរណ៍៥៥០.០០០កន្លែង ក្នុងត្រីមាសទី២ បន្ទាប់ពីរលកថ្មី នៃជំងឺ COVID-19

    (បាងកក)៖ ប្រទេសថៃ បានបាត់បង់ការងារលើវិស័យទេសចរណ៍ ចំនួន៥៥០.០០០កន្លែង ក្នុងត្រីមាសទី២ ឆ្នាំនេះ, ខណៈប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ កំពុងតស៊ូនឹងរលកទី៣ នៃការផ្ទុះឡើងជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

    ការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរបំផុត នៃជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានចាប់ផ្តើមឡើង ក្នុងខែមេសា ហើយបានប៉ះពាល់យ៉ាងខ្លាំង ដល់ការចំណាយ និងការធ្វើដំណើរក្នុងស្រុក ស្របពេលអវត្តមានភ្ញៀវទេសចរបរទេស។

    ការផ្ទុះឡើងនៃជំងឺ បានបិទ៣៦ភាគរយ នៃអាជីវកម្មទេសចរណ៍ ជាបណ្តោះអាសន្ន និង៤ភាគរយ ជាអចិន្ត្រៃយ៍, នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍ថៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

    អត្រានៃការស្នាក់នៅសណ្ឋាគារ បានធ្លាក់ចុះ១០ភាគរយ ក្នុងត្រីមាសទី២ ពី២០ភាគរយ ក្នុងត្រីមាសទី១, នេះបើតាមការស្ទាប់ស្ទង់ បានបង្ហាញ។

    ចាប់តាំងពីការរីករាលដាល, កម្មករធ្វើការលើវិស័យទេសចរណ៍ ជាង២លាននាក់ បានបាត់បង់ការងាររបស់ពួកគេ, ក្នុងនោះ ៤០០.០០០នាក់ នៅត្រីមាសទី១ ឆ្នាំ២០២១, នេះបើតាមប្រធានក្រុមប្រឹក្សាទេសចរណ៍ លោក Chamnan Srisawat បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ។

    វិស័យទេសចរណ៍ រំពឹងថា នឹងបើកស្វាគមន៍ ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ដើម្បីទៅកម្សាន្តនៅកោះ Phuket ចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខ, ជាគម្រោងសាកល្បងមួយ, ដែលនឹងនាំមកនូវភ្ញៀវទេសចរមួយចំនួន ចូលទៅកាន់ប្រទេសថៃ នៅឆ្នាំនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ