• មិនត្រឹមតែជួយកែភាពអផ្សុកទេ Bigo Live ថែមទាំងជួយឱ្យអ្នកទទួលប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

    (ភ្នំពេញ)៖ Bigo Live បានចាប់ដំណើរការនៅឆ្នាំ២០១៦ និងនាំឈានមុខគេនៅក្នុងវិស័យផ្សាយបន្តផ្ទាល់ (Live Streaming App) ជាប់លំដាប់លេខ១ នៅលើពិពភលោក ក្នុងរយៈពេលតែ ៥ឆ្នាំប៉ុណ្ណោះ។

    Bigo Live ជាកម្មវិធីផ្សាយបន្តផ្ទាល់នេះ មានអ្នកប្រើប្រាស់ជាង ៤០០លាននាក់ ក្នុងចំណោមជាង ១៥០ប្រទេស ដោយក្នុងនោះមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២៣.១លាននាក់ កើនឡើង១៨.៦% ពីមួយឆ្នាំទៅមួយឆ្នាំ នៅប្រទេសកម្ពុជា Bigo Live មានកំណើនអ្នកប្រើប្រាស់ដល់ទៅ ៣លាននាក់មកដល់បច្ចុប្បន្ននេះ។

    BIGO LIVE TECHNOLOGY PTE. LTD. (BIGO) ជាក្រុមហ៊ុនផ្តោតទៅលើវេទិកាទំនាក់ទំនងយុគសម័យថ្មី និងពេញនិយមមានដូចជា៖ Bigo Live (កម្មវិធីផ្សាយបន្តផ្ទាល់) និង Likee (វីដេអូខ្លី)។ Bigo Live ដែលជាសហគមន៍ផ្សាយបន្តផ្ទាល់ចល័តឈានមុខគេ ដែលមានអ្នកប្រើប្រាស់ជាង ៤០០លាននាក់ ពីប្រទេសជាង ១៥០ទូទាំងពិភពលោកនឹងមានការិយាល័យជាង២០ ទូទាំងពិភពលោក។

    ការកើនប្រជាប្រិយភាពក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នៅប្រទេសកម្ពុជា ក្រុមហ៊ុន BIGO LIVE TECHNOLOGY PTE. LTD (BIGO) ទទួលបានជោគជ័យជាបន្តបន្ទាប់នៅទូទាំងពិភពលោក ការរីកចម្រើនឥតឈប់ឈរ និងមូលដ្ឋានអ្នកប្រើប្រាស់សកម្មកំពុងលេចចេញជារូបរាងកាន់តែខ្លាំងឡើងក៏ដូចជានៅកម្ពុជា ដូច្នេះ ហើយក្រុមហ៊ុនក៏បានបើកដំណើរការការិយាល័យនៅក្នុងស្រុកតាំងពីចុងឆ្នាំ២០១៨ ដើម្បីជួយសម្រួលនឹងដោះស្រាយបញ្ហាផ្សេងៗ ដល់អ្នកប្រើប្រាស់ ក្នុងស្រុកផ្ទាល់ផងដែរ។ ការមានបុគ្គលិកតំណាងក្នុងស្រុក បានធ្វើឱ្យទំនាក់ទំនងទៅវិញទៅមករវាងបុគ្គលិក និង អ្នកផ្សាយផ្ទាល់ ក៏ដូចជាភ្នាក់ងារមានភាពងាយស្រួលច្រើន។

    ស្របពេលដែលទីក្រុងភ្នំពេញ និងតំបន់ភាគច្រើននៅក្នុងប្រទេសបានអនុវត្តការរឹតត្បិតចររាចរណ៍ និងការអនុវត្តគម្លាតក្នុងសង្គមកំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតជំងឺកូវីដ១៩ មនុស្សភាគច្រើនបានប្រើប្រព័ន្ធអ៊ីនធឺណែតច្រើន។ Bigo Live នៅកម្ពុជាក៏មានការកើនឡើង នៃចំនួនអ្នកប្រើប្រាស់ និងការទាញយកកម្មវិធីដែលមានអ្នកប្រើប្រាស់ជាង ៣លាននាក់ ចំនួនភ្នាក់ងារ (Agency) ជិត១០០នាក់ និងអ្នក Live (Host) ជាង ១,០០០នាក់ ដែលកំពុងតែប្រើប្រាស់ Bigo Live ហើយពួកគាត់កំពុងតែទទួលបានប្រាក់ចំណូលជារៀងរាល់ខែពីការ Live បានយ៉ាងច្រើនទៀតផង។

    Bigo Live រួមចំណែកមួយដល់សំខាន់ដល់អ្នកប្រើប្រាស់នាកំឡុងពេលបិទខ្ទប់ និងការអនុវត្តគម្លាតក្នុងសង្គម ថែមទាំងបានផ្តល់នូវមតិការដែលអត្ថប្រយោជន៍ពីអ្នកផ្សាយផ្ទាល់ និងអ្នកប្រើប្រាស់ ដូចជា វីដេអូរបង្រៀនអំពីការថែទាំសម្រស់ការកម្សាន្ត ការបញ្ចេញទេពកោសល្យច្រៀង រាំកម្សាន្ត ជជែកកម្សាន្ត និងកាន់តែពិសេសទៀតនោះ បានផ្តល់នូវប្រាក់ចំណូលបន្ថែមដល់ពួកគាត់ខណៈពេលដ៏លំបាកនៃប្រជាជនកម្ពុជាផងដែរ។

    បទពិសោធន៍របស់អ្នក Live (Host) និងភ្នាក់ងារ (Agency) និងអត្ថប្រយោជន៍ពីការប្រើប្រាស់ Bigo Live អ្នក Live (Host) មួយចំនួនបានក្លាយជាអ្នក Live ផ្លូវការ ហើយអ្នកខ្លះក៏បានក្លាយទៅជាភ្នាក់ងារផ្លូវការ (Agency) ដែលកំពុងទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារផងដែរ។

    ខាងក្រោមនេះជាការដកស្រង់មតិយោលបល់ផ្ទាល់ពីអ្នកផ្សាយផ្ទាល់របស់ Bigo Live ពីនៅកម្ពុជា៖

    *«នាងខ្ញុំឈ្មោះ Ti Yaa Ning អាយុ២១ឆ្នាំ ដែលមាន Agency ឈ្មោះ GIRLY បច្ចុប្បន្ននាងខ្ញុំគ្រប់គ្រង និងបង្រៀន កូនក្រុមជាង១០០នាក់ អំពីរបៀបលេង ប្រើប្រាស់ របៀបរកលុយតាម Bigo Live។ ដំបូងឡើយខ្ញុំមិនដែលស្គាល់ Bigo Live ឡើយ ថ្ងៃមួយនាងខ្ញុំបានមើលនៅក្នុង Facebook ក៏បានឃើញការផ្សព្វផ្សាយជ្រើសរើសភ្នាក់ងារ BIGO LIVE នាងខ្ញុំក៏បានដាក់ពាក្យ។ នាងខ្ញុំមិនជឿថាអាចរកលុយយ៉ាងងាយៗតាម Bigo live បាននោះដែល។ បន្ទាប់ពីនាងខ្ញុំធ្វើការជាភ្នាក់ងាររយៈពេលមួយខែដំបូងមកនាងខ្ញុំក៏ចាប់ផ្តើមរកលុយបានតែម្តង។ នាងខ្ញុំបានចូលធ្វើការជាភ្នាក់ងារ BIGO LIVE តាំងពីខែ០៥ ឆ្នាំ២០២០ មកម្ល៉េះ។

    ក្នុងនាម នាងខ្ញុំជាភ្នាក់ងាររបស់ក្រុមហ៊ុន BIGO LIVE ខ្ញុំអាចរកប្រាក់ចំណូលជាមធ្យមគឺ ១,២០០ដុល្លារ/ខែ ហើយខ្ញុំក៏ទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនផងដែរ នោះគឺការទទួលបាននូវបទពិសោធន៍ជាភ្នាក់ងាររបស់ក្រុមហ៊ុន ហើយក៏អាចរកប្រាក់ចំណូលបានសម្រាប់ផ្គត់ផ្គង់គ្រួសារ មិនត្រឹមតែប៉ុណ្ណេះ គឺខ្ញុំទទួលបានការរាប់អានពីមិត្តយ៉ាងច្រើន ទាំងមិត្តក្នុងស្រុក និងមិត្តក្រៅស្រុក»។

    *«នាងខ្ញុំឈ្មោះ Ting Ting ខ្ញុំស្គាល់ Bigo តាមរយៈគ្រូរបស់ខ្ញុំ គាត់បានណែនាំឱ្យស្គាល់ និងបង្រៀនខ្ញុំឱ្យចេះលេង។ ខ្ញុំចាប់ផ្តើមលេង Bigo ចាប់តាំងពី ខែ កក្កដា ឆ្នាំ ២០២០ មកម្ល៉េះ។ ពេលខ្ញុំចាប់ផ្តើមឡាយជាមួយ Bigo ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានប្រាក់ចំណូល និងប្រាក់លើកទឹកចិត្តជាច្រើនដូចជា៖ ប្រាក់៤០ភាគរយ រង្វាន់ PK រង្វាន់ Live House រង្វាន់ Family Battle និងរង្វាន់ជាច្រើនទៀត។ អាចបង្កើតទំនាក់ទំនងជាច្រើនជាមួយ Bigo Live ក្នុងនាមខ្ញុំជា Official Host របស់ Bigo Live ខ្ញុំអាចរកចំណូលជាមធ្យម ៥០០ដុល្លារ ក្នុងមួយខែ ដោយគ្រាន់តែឡាយនៅពេលទំនេរប៉ុណ្ណោះ។ មុនខ្ញុំចូលឡាយ Bigo Live ខ្ញុំពិតជាមិនដែលដឹងថា Bigo Live អាចរកប្រាក់ចំណូលបាន និងមានភាពសប្បាយរីករាយបែបនេះទេ តាំងពីខ្ញុំបានចូលមកលេង Bigo Live ធ្វើឲ្យជីវិតខ្ញុំកែប្រែ ទាំងប្រាក់ចំណូល និងភាពសប្បាយរីករាយ និងការបង្កើនមិត្តភាពជាច្រើនទៀតផង។ ជាចុងក្រោយខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅដែលបានបង្កើតកម្មវិធីនេះឡើង ដែលធ្វើឲ្យប្រាក់ចំណូលបានកើនឡើង និងទទួលបានភាពសប្បាយរីករាយទៀតផង»។

    *«នាងខ្ញុំឈ្មោះ Seav Mouy ខ្ញុំស្គាល់ Bigo តាមរយមិត្តរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមលេង Bigo ចាប់តាំងពី ខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ។ ពេលខ្ញុំចាប់ផ្តើមឡាយនៅលើ Bigo ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ – ទទួលបានប្រាក់ចំណូល និងប្រាក់លើកទឹកចិត្តជាច្រើនដូចជា៖ ប្រាក់៤០ភាគរយ រង្វាន់ PK រង្វាន់ Live House រង្វាន់ Family Battle និង រង្វាន់ជាច្រើនទៀត។

    អាចបង្កើតទំនាក់ទំនងជាច្រើនជាមួយ Bigo Live ខ្ញុំជា Official Host របស់ Bigo Live អាចរកចំណូលជាមធ្យម ៥០០ដុល្លារ ក្នុងមួយខែ ដោយគ្រាន់តែឡាយនៅពេលទំនេរប៉ុណ្ណោះ។ មុនខ្ញុំចូលឡាយ Bigo Live ខ្ញុំពិតជាមិនដែលដឹងថា Bigo Live អាចរកប្រាក់ចំណូលបាន និងមានភាពសប្បាយរីករាយបែបនេះទេ តាំងពីខ្ញុំបានចូលមកលេង Bigo Live ធ្វើឲ្យជីវិតខ្ញុំកែប្រែ ទាំងប្រាក់ចំណូល និងភាពសប្បាយរីករាយ និងការបង្កើនមិត្តភាពជាច្រើនទៀតផង»។

    ជាចុងក្រោយខ្ញុំសូម អរគុណសូមអរគុណយ៉ាងជ្រាលជ្រៅដែលបានបង្កើតកម្មវិធីនេះឡើង ដែលធ្វើឲ្យប្រាក់ចំណូលបានកើនឡើង និងទទួលបានភាពសប្បាយរីករាយទៀតផង។

    ដើម្បីចុះឈ្មោះចូលធ្វើជាអ្នក Live ផ្លូវការ (Host) និងភ្នាក់ងារ (Agency) សូមចូលបំពេញតាម Link ខាងក្រោម៖ https://forms.gle/PUxbpmDTFt8vrA4g7 ទាញយក Bigo Live លើ App Store ឬ Google Play

    ព័ត៌មានបន្ថែម សូមទាក់ទង៖ Facebook Page: Bigo Live Cambodia, Tel: +855 10 309 413, Email: [email protected], Website: www.bigo.tv

    Bigo Live ជាសហគមន៍សង្គមផ្សាយបន្តផ្ទាល់មួយដែលរីកលូតលាស់លឿនបំផុតក្នុងចំណោមសហគមន៍សង្គមផ្សាយបន្តផ្ទាល់នៅលើពិភពលោកដែលអ្នកប្រើប្រាស់បានផ្សាយ ដើម្បីចែករំលែកពេលវេលានៃជីវិត បង្ហាញពីទេពកោសល្យរបស់ពួកគេនិងប្រាស្រ័យទាក់ទងជាមួយមនុស្ស ជុំវិញពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ