• លទ្ធផលធ្វើតេស្ដបង្ហាញថាវ៉ាក់សាំងចិន Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារមានអាយុពី ៣ ដល់១៧ឆ្នាំ

    (ប៉េកាំង)៖ ការធ្វើតេស្ដវ៉ាក់សាំងចំពោះកុមារមានអាយុ ៣ឆ្នាំ ដល់១៧ឆ្នាំ បានបង្ហាញថាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ដោយវាអាចបង្កើនប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ។ នេះបើតាមនាយកចាត់ការទូទៅក្រុមហ៊ុន Sinovac ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មានរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

    ថ្លែងបា្រប់សារព័ត៌មាន Global Times នាយកចាត់ការទូទៅក្រុមហ៊ុន Sinovac លោក Gao Qiang បានគូសបញ្ជាក់ដូច្នេះថា៖ «វ៉ាក់សាំង CoronaVac ពិតជា មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារ និងកុមារវ័យជំទង់ដែលមានអាយុពី៣ ដល់១៧ឆ្នាំ ដោយវាអាចបង្កើនប្រព័ន្ធភាពសុំាយ៉ាងល្អប្រសើរ…ហើយយើងនឹង ចាប់ផ្ដើមការធ្វើតេស្ដទ្រង់ទ្រាយធំជាបន្តទៀត ដើម្បីកំណត់ឱ្យកាន់តែច្បាស់ពីសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ និងកុមារវ័យជំទង់»។

    គួរបញ្ជាក់ថា លទ្ធផលធ្វើតេស្ដខាងលើរបស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Lancet នៅថ្ងៃអង្គារនេះ គឺជាលទ្ធផលធ្វើតេស្ដ វ៉ាក់សាំង COVID-19 ដំបូងគេបំផុតលើកុមារមានអាយុពី៣ ដល់១៧ឆ្នាំ។ អាជ្ញាធរនិយតករចិនបានអនុញ្ញាតការប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់សាំង Sinovac ចំពោះកុមារមានអាយុពី៣ ដល់ឆ្នាំ១៧ឆ្នាំកាលពីដើមខែមិថុនាកន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ