ប្រទេសថៃ បានរាយការណ៍ថា វីរុសកូវីដ Beta មានប្រភពពីអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទីក្រុងបាងកក។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
ការស៊ើបអង្កេតជំហានដំបូងបានរកឃើញថា អ្នកជំងឺដែលឆ្លងវីរុសកូវីដ Beta មានទំនាក់ទំនងជាមួយករណីឆ្លងមួយនៅ Narathiwat។ វីរុសកូវីដ មានប្រភពមកពីអាហ្វ្រិកខាងត្បូងមួយនេះ ត្រូវបានរកឃើញឆ្លងនៅតំបន់ភាគខាងត្បូង ប្រទេសថៃ។
ទន្ទឹមនឹងនេះអាជ្ញាធរ ជឿថាអ្នកនាំវីរុសនេះចូលមកក្នុងប្រទេសថៃ គឺមកពីប្រទេសម៉ាឡេស៊ី។ ករណីឆ្លងនៅតំបន់ភាគខាងជើងនិងភាគខាងត្បូងប្រទេសថៃភាគច្រើន ដោយសារការជួបជុំប្រមូលផ្តុំគ្នា ខណៈពេលដែលការឆ្លងនៅតំបន់ភាគខាងកើតនិងនៅរាជធានីបាងកក ត្រូវបានគេរាយការណ៍ថាឆ្លងចេញពីក្នុងរោងចក្រ និងផ្សារធំៗដែលមានមនុស្សទៅច្រើន៕