កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ។
គ្រោងបង្កើតរោងចក្រ “LEISGER (CAMBODIA) CO., LTD.” នេះ នឹងត្រូវធ្វើឡើងនៅទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥១នាក់៕