• Bugatti Veyron នៅខ្មែរតម្លៃជិត ២លានដុល្លារ មានតម្លៃពន្ធនាំចូលជាង ៥មុឺនដុល្លារ!

    Bugatti ត្រូវបានគេស្គាល់ថា ជាម៉ាករថយន្តដ៏មានតម្លៃថ្លៃមហាសាល ហើយបច្ចុប្បន្ននេះ គេឃើញមាន Bugatti ម៉ូឌែល Veyron ស៊េរីឆ្នាំ២០០៨ ត្រូវបានដាក់លក់នៅទីផ្សារប្រទេសកម្ពុជាផងដែរ។

    រថយន្ត Bugatti Veyron ស៊េរីឆ្នាំ២០០៨ ផលិតដោយប្រទេសបារាំង មានម៉ាស៊ីនចំណុះ 8.0L ផលិតកម្លាំងបាន 1001សេះ និងអាចរត់ដល់ល្បឿន ៩៦គ.ម/ម៉ ចំណាយពេលត្រឹម ២,៥ វិនាទីតែប៉ុណ្ណោះ និងអាចរត់ដល់ល្បឿនកប់ ប្រមាណ 400 គ.ម/ម៉។

    តាមការបង្ហាញរបស់ Auto US Direct រថយន្ត Bugatti Veyron (Full Option) ត្រូវបានដាក់លក់នៅខ្មែរ តម្លៃ ១ ៨១៧ ១៦៧ ដុល្លារ ដោយគិតបូករួចជាស្រេចជាមួយតម្លៃ៖

    • តម្លៃឡាន ១ ៧៥០ ០០០ ដុល្លារ
    • តម្លៃពន្ធនាំចូល ៥០ ៧៦៨ ដុល្លារ
    • តម្លៃដឹកជញ្ជូន ៥ ០០០ ដុល្លារ
    • តម្លៃឯកសារនៅខ្មែរ ១ ៤០០ ដុល្លារ
    • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៩ ៩៩៩ ដុល្លារ
    • តម្លៃសរុបទាំងអស់ ១ ៨១៧ ១៦៧ ដុល្លារ
      ចំណាំ៖ មិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ – ១ ០០០ ដុល្លារ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ