• សូមបន្តប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់៖ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន តាមតំបន់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

    ក្រសួងធនធានទឹកបញ្ជាក់ថា ប្រទេសកម្ពុជានឹងរងនូវឥទ្ធិពលពីរដំណាក់កាល គឺពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៣ ខែកក្កដា ជាឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ និងពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន។ លក្ខណៈបែបនេះ ធ្វើឲ្យកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។

    ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ