• ក្រុមហ៊ុន Axiata និងក្រុមហ៊ុន NINE ផ្តល់ជូន​ស្វ័យប្រវត្តិ​កម្ម​គេហដ្ឋាន​តាមរយៈ​ឧបករណ៍ IoT ថ្មីៗ

    ភ្នំពេញ ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១៖ គ្រប់គេហដ្ឋានទាំងអស់​ឥឡូវ​នេះ​អាចក្លាយជា​ផ្ទះ​ឆ្លាត​វៃ ជាមួយ​នឹង​ឧបករណ៍​អិុនធឺណិត​ ​Internet of Thing (IoT) ទំនើប ដែលអាចរកទិញ​​បាន​នៅ​តាម​ហាង​ Smart Shop មួយ​ចំនួន។ ​ឧបករណ៍​ទាំង​នេះ​អាច​គ្រប់គ្រង​បានតាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យ​សម្បត្តិ​របស់​​ពួកគេ។

    ឧបករណ៍​ IoT ថ្មីៗទាំង​នេះត្រូវបាន​ផលិត​ឡើង​ដើម្បី​ផ្តល់​ជូន​ម្ចាស់​ផ្ទះ​នូវ​សន្តិសុខ​ ការ​គ្រប់​គ្រង និង​ភាព​ងាយ​​ស្រួល​បន្ថែម​ទៀត។

    ក្រុមហ៊ុន Smart Axiata បានដាក់​លក់​​ឧបករណ៍ IoT ថ្មីៗ​ជាច្រើន ដូចជា​​ម៉ាស៊ីនថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង អំពូល​ភ្លើង​ប្រើជាមួយ Wi-Fi និង​ឧបករណ៍​បញ្ជា​ Wi-Fi ដោយ​សហការ​ជាមួយ​​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​អេឡិច​ត្រូនិច NINE។ បច្ចេក​វិទ្យា​ថ្មីៗនេះ​នឹង​អាច​ឱ្យ​អតិថិជន​គ្រប់​គ្រង​ឧបករណ៍​អេឡិច​ត្រូនិច​ប្រចាំ​ថ្ងៃ​របស់ខ្លួន​បានតាម​រយៈ​កម្មវិធីទូរស័ព្ទដៃ Smart Life។

    លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា៖ “ឧបករណ៍ IoT ឬ Internet of Things ត្រូវ​បានរំពឹង​ថា​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​មនុស្ស និង​របៀបដែល​ពួកគេ​ប្រើប្រាស់បច្ចេកវិទ្យា។ តាម​​រយៈការ​ត​ភ្ជាប់​ឧបករណ៍​ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ​ជាមួយ​អិុនធឺណិត អ្នកប្រើប្រាស់​ឧបករណ៍​ឆ្លាត​វៃ​នៅថ្ងៃនេះ​នឹង​មាន​​ការ​គ្រប់គ្រង​កាន់តែ​ខ្លាំង​លើ​ជីវិតប្រចាំថ្ងៃបែបទំនើប និង​សន្តិសុខ​ផ្ទះ​របស់​ពួកគេ”។

    លោកបានបន្ថែមថា៖ “ផលិតផល​ IoT សម្រាប់​គេហដ្ឋាន​ថ្មីៗ​ទាំង​នេះ​បង្ហាញ​ពីការ​អភិវឌ្ឍយ៉ាង​​ឆាប់រហ័ស​របស់កម្ពុជា​ខាងផ្នែក​បច្ចេក​វិទ្យា​ចល័ត និង​ត្រួសត្រាយផ្លូវ​ឆ្ពោះ​ទៅរក​អនាគតនៃច្ចេក​វិទ្យា 5G របស់​ប្រទេស​កម្ពុជា។ ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ចំពោះ​តួនាទី​ដែល​ក្រុមហ៊ុន Smart Axiata កំពុង​ដើរ​តួរ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ ដើម្បី​ធ្វើ​ទំនើប​កម្មឌីជីថលនៅ​​កម្ពុជា”។

    ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុង​ដាក់​ដំណើរការ​គំនិតផ្តួចផ្តើម​ IoT នេះ​ឡើង ដោយ​មាន​​ផលិត​ផល​ចំនួន​ពីរ​ផ្នែក​ដោយ​ផ្តោត​លើ​សន្តិសុខ និង​ស្វ័យ​ប្រវត្តិកម្ម។

    ដើម្បី​លើក​កម្ពស់​សន្តិសុខ​ផ្ទះ​របស់​ពួកគេ អតិថិជន​របស់ក្រុមហ៊ុន Smart អាច​ទិញ​ឧបករណ៍​នានា​ដូចជា ឧបករណ៍​ចាប់​​ផ្សែង សិនស័រ​ទ្វា និង​ម៉ាស៊ីនថត​សុវត្ថិភាព ដែល​ភ្ជាប់​ទៅ​នឹង​មណ្ឌល​កណ្តាល​មួយ​ដែល​គ្រប់គ្រង​ឧបករណ៍ទាំងអស់​នោះ។

    ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុង​​ផ្តល់ជូន​ផលិតផលចំនួ​ន​បី​ផ្សេង​ទៀត​​ដែល​មាន​សក្តានុពល​ផ្លាស់ប្តូរ​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន។ ឧបករណ៍ NINE Smart Wi-Fi Socket Plug អាច​ជួយ​ប្រើប្រាស់​​ឱ្យ​បិទ​និង​បើក​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ពីចម្ងាយ ខណៈដែល​ Wi-Fi Bulb អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់គ្រង​អំពូល​ភ្លើង​ពី​ចម្ងាយ​បានផងដែរ។ ទន្ទឹម​នឹង​នេះ​ដែរ ឧបករណ៍​បញ្ជា​ពី​ចម្ងាយ Wi-Fi IR Remote អាច​ឱ្យ​ម្ចាស់​ផ្ទះ​គ្រប់គ្រងពី​ចម្ងាយ​បាន​នូវ​​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​​ដូចជា​ម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និង​ឧបករណ៍​ក្នុង​ផ្ទះផ្សេង​ទៀត។ ឧបករណ៍ទាំង​អស់​នេះ​អាច​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​កម្មវិធី Smart Life។ ឧបករណ៍​ទាំង​នេះ​ក៏អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សំឡេង​បាន​ផងដែរ​នៅពេលដែល​ភ្ជាប់​ទៅ​នឹង​ឧបករណ៍ Google Home ឬ​ឧបករណ៍ Amazon Alexa។

    លោក Kenny Yap នាយក​គ្រប់គ្រង​ក្រុមហ៊ុន NINE Cambodia បានថ្លែងថា៖ “យើង​យល់​ច្បាស់​ពី​សារៈ​សំខាន់​ដែល​អតិថិជន​របស់​ពួកយើងចាំបាច់ត្រូវមានក្នុងការរស់នៅប្រកបដោយ​ផាសុខភាព​​​នៅក្នុងផ្ទះរបស់​ពួកគេ ហើយយើងត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា អតិថិជន​និង​គ្រួសារ​របស់​ពួកគាត់​មានសុវត្ថិភាព។ តាមរយៈការចាប់ដៃគូជាមួយ​ក្រុមហ៊ុន Smart Axiata ដើម្បី​ផ្តល់ជូន​ឧបករណ៍​ IoT សម្រាប់​គេហដ្ឋាន ជាមួ​យ​នឹ​ង​បច្ចេក​វិទ្យា​បណ្តាញ​ទំនើប​របស់​ក្រុមហ៊ុន Smart យើង​កំពុង​ផ្តល់ជូន​អតិថិជនរបស់យើង​នូវការ​គ្រប់​គ្រងផ្ទះ​របស់ពួកគេ​​បន្ថែមទៀត​ ដែលធ្វើ​ឱ្យ​វាមានភាពកក់​ក្តៅ និង​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត”។

    ឧបករណ៍​ថ្មីៗ​ទាំង​នេះ​មានដាក់​បង្ហាញ និង​អាច​រក​ទិញបាន​នៅ Smart IoT Corners ដែល​ស្ថិត​នៅ​ក្នុង​​ហាង​ Smart Shop ចំនួន ៤៖ Smart Shop ផ្សារ​អេអ៊នភ្នំពេញ Smart Shop ផ្សារ​អេអ៊ន​សែនសុខ​ Smart Shop មជ្ឈមណ្ឌលភ្នំពេញ និង​ Smart Shop ​ផ្សារ​ទំនើបសូរិយា​សេនធ័រភ័នធ៍។ Smart IoT Corners ចំនួន​២ បន្ថែមទៀត​នឹង​បើក​ដំណើរការ​ក្នុងពេលឆាប់ៗ​នេះ​នៅ​ហាង Smart Shop នៅ​ផ្លូវ​មុនីវង្ស និង​ផ្លូវ​នេរុហ៍។ ផលិតផល​ទាំងនេះ​អាច​ទិញជា​លក្ខណៈរាយនីមួយៗ​ក៏បាន ឬ​ជា​កញ្ចប់​ក៏បាន ហើយអតិថិជន​អាច​តម្លើង​​ផលិតផលទាំង​នេះ​បានដោយ​ខ្លួន​ឯង ឬ​ស្នើអ្នកជំនាញ​ពី​​ក្រុមហ៊ុន NINE ឱ្យ​ជួយ​ដំឡើង​ជូន​ក៏បាន។

    សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ ឧបករណ៍ IoT សម្រាប់​គេហដ្ឋានអាច​រកមើលបាន​តាម​រយៈគេហទំព័រ www.smart.com.kh/get-smart/plans/smart-iot

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ