អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានស្វែងរកនិងសួរនាំថា តើមានបងប្អូនណាបានទៅដើរហាត់ប្រាណនៅសួនវិមានឯករាជ្យ ស្តូបព្រះបរមរតនកោដ្ឋ នៅពេលល្ងាចដែរឬទេ? ប្រសិនបើមានសូមតាមដានសុខភាពជាបន្ទាន់ព្រោះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ ធ្លាប់បានទៅទីនោះក្រោយសម្រាកពីការងារ ទៅដើរហាត់ប្រាណនៅទីតាំងនេះជាប្រចាំ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់បានទៅទីតាំងនោះ មេត្តាដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីតាមដានសុខភាព ហើយប្រសិនមានរោគសញ្ញាណាមួយ ឬសង្ស័យខ្លួនឯងមានមេរោគកូវីដ១៩ ត្រូវរាយការណ៍ជូនមន្ត្រីដែលពាក់ព័ន្ធជាបន្ទាន់ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ និងដើម្បីទទួលបានការព្យាបាលមេរោគកូវីដ១៩នេះ ឲ្យបានទាន់ពេលវេលា៕