• ២គូពិសេសរាត្រីនេះនៃវគ្គ ១៦ក្រុមចុងក្រោយក្នុង Euro 2020 មានបារាំង ប៉ះស្វីស

    (កូភិនហាជិន)៖ យុទ្ធការប្រកួតជើងឯកអឺរ៉ុប European Championship 2020 នឹងឈានចូលការប្រកួតទី៤១ ក្នុងចំណោមប្រកួតសរុប៥១ នារាត្រ្តីនេះដែលដំណើរការដល់វគ្គ ១៦ក្រុមចុងក្រោយទៅហើយនោះ និងមានបរាំង ប៉ះស្វីសប្រកួតយប់នេះផងដែរ។

    *គូទី១៖ ក្រូអាត ប៉ះអេស្ប៉ាញ នាម៉ោង ១១៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 លើកទី១៦ នេះធ្វើនៅកីឡដ្ឋាន Parken Park ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

    *គូទី២៖ បារាំង ប៉ះស្វីស នាម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 លើកទី១៦ នេះធ្វើនៅកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

    គួរបញ្ជាក់ផងថា កម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយនេះ នឹងដំណើរការរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដ្បិតរកឃើញ ៤ក្រុមហើយដែលឈ្នះកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយចាញ់-ធ្លាក់ជាបន្តទៀតដោយរួមមាន ដាណឺម៉ាក អ៉ីតាលី សាធារណរដ្ឋឆេក និងប៊ែលហ្សិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ