• ប៊ែលហ្សិក ឡើងទៅប៉ះ អ៉ីតាលី ក្រោយទម្លាក់ក្រុមការពារជើងឯកព័រទុយហ្គាល់ ចេញពី Euro 2020

    (សេវីយ៉ា)៖ ក្រុមបិសាចក្រហមប៊ែលហ្សិក ត្រូវឡើងទៅប៉ះក្រុមជម្រើសជាតិអ៉ីតាលីក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Euro 2020 ជាបន្តទៀត នៅពេលយកឈ្នះ ១-០ ទៅលើព័រទុយហ្គាល់ដែលក្រុមការពារតំណែងជើងឯក។

    កីឡាករខ្សែបម្រើប្រយុទ្ធ Thorgan Hazard ដែលត្រូវជាប្អូនប្រុសរបស់ Eden Hazard ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៤២ បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីក្នុងកីឡដ្ឋាន Estadio de La Cartuja ដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញពីការប្រកួតគូទី៤០ ក្នុងយុទ្ធនាការ ៤ឆ្នាំម្តង Euro 2020។

    ប៊ែលហ្សិក ជាក្រុមទី៤ ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ដ្បិតដាណឺម៉ាក ត្រូវប៉ះសាធារណរដ្ឋឆេក និងអ៉ីតាលី ប៉ះប៊ែលហ្សិក ដែលនឹងធ្វើឡើងនាដើមខែក្រោយនេះ គ្រាដែល ៤ក្រុមហាលអាវរួមមាន វ៉េល អូទ្រីស ហូឡង់ និងក្រុមការពារតំណែងជើងឯក Euro 2016 បច្ចខែលព័រទុយហ្គាល់។

    ប៊ែលហ្សិក ដែលបានជ្រុះចេញពីវគ្គ ៨ក្រុមចុងក្រោយនៃ Euro 2016 ក្រោថ្វីជើងរបស់វ៉េលបានយកឈ្នះក្រុមដែលមានកីឡាករចាស់ៗជាងគេប្រចាំ Euro 2020 ទាំងប្រផិតប្រផើយ និងកែប្រែប្រវត្តិសាស្រ្តបានខ្លះផងដែរ ក្រោយពេលជួបព័រទុយហ្គាល់ ៥ប្រកួតចុងក្រោយមិនដែលឈ្នះសោះ និងជ្រុះចេញពី World Cup 2018 ត្រឹមវគ្គ ៨ក្រុមនៅពេលចាញ់ក្រុមជើងឯកបារាំងផងនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ