• កាណាដា តក់ស្លុតជាថ្មីក្រោយរកឃើញ «ផ្នូរខ្មោចជាង៧៥០ផ្នូរ» ដែលគ្មានសញ្ញាសម្គាល់

    (ម៉ុងរ៉េអាល់)៖ អាជ្ញាធរកាណាដាបានរកឃើញ «ផ្នូរមិនមានសញ្ញាសម្គាល់» ច្រើនជាង ៧៥០ផ្នូរ នៅក្បែរអតីតសាលារៀនកាតូលិកមួយកន្លែងសម្រាប់ កុមារជនជាតិដើមភាគតិច នៅឯភាគខាងលិចនៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

    ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ខេដមឹស ដេឡ័រមី (Cadmus Delorme) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ប្រចាំតំបន់ បានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃពុធកន្លងទៅ យើងបានរកឃើញផ្នូរមានសញ្ញាសម្គាល់ចំនួន ៧៥១ផ្នូរ នៅឯទីតាំងនៃអតីតសាលាកាតូលិក ម៉ារីវ៉ាល់ (Marieval boarding school) ស្ថិតនៅក្នុងខេត្ត សាស្កាតឆេវ៉ាន (Saskatchewan)»។ លោកបានបន្ថែមថា ផ្នូរដែលបានរកឃើញ មិនមែនជាទីតាំងផ្នូរទ្រង់ទ្រាយធំអ្វីនោះទេ ប៉ុន្តែវាជាផ្នូរគ្មានសញ្ញាសម្គាល់ ហើយអាជ្ញាធរត្រូវការពេលប៉ុន្មានសប្ដាហ៍ ដើម្បីកំណត់ចំនួនផ្លូវការនៃសាកសពជនរងគ្រោះ។

    គួរបញ្ជាក់ថា ការរកឃើញផ្នូរខាងលើ បានកើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរកាណាដាបានរកឃើញ សាកសពកុមារជនជាតិដើមភាគតិច ២១៥នាក់ នៅឯអតីតសាលារៀនសម្រាប់កុមារជនជាតិដើមភាគតិច នៅក្នុងខេត្ត ប៊្រីតធីស ខូឡុំប៊ី (British Columbia) ហើយការរកឃើញនេះបានបង្កការរន្ធត់ យ៉ាងខ្លាំងដល់ប្រជាជនកាណាដា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ