• Window 11 ចេញជាផ្លូវការ មានផ្ទៃ UI កាន់តែស្រស់ស្អាត និងអាចប្រើកម្មវិធី Android បានថែមទៀតផង

    Microsoft បានប្រកាសចេញ Window 11 ជាផ្លូវការ កាលពីម្សិលមិញ នៅថ្ងៃទី២៤ ខែមិថុនា។ OS នេះត្រូវបានកែកុនឡើងវិញផ្ទៃប្រើប្រាស់ (UI) មានភាពស្រទន់កាន់ស្រស់ស្អាតជាងមុន។ ហើយកាន់តែពិសេសមិនធ្លាប់មាននោះ Microsoft Store អាចទាញកម្មវិធីពី Android បានថែមទៀតផង។

    មិនខុសពីដំណឹងលេចធ្លាយមុននេះទេ Window 11 មាន Start menu ស្ថិតនៅចំកណ្ដាល Taskbar, មានមុខងារ Widgets, Themes ថ្មី, ជម្រើស Multitask ថ្មី និងរូបរាង icon ថ្មីថែមទៀតផង។

    OS ជំនាន់ថ្មីនេះ Microsoft បានយកចិត្តទុកជាច្រើនទៅលើការកុំព្យូទ័រ touchscreen បែប Tablet mode ដោយធ្វើឱ្យប្រសើរនូវផ្ទាំង displays ការប៉ះបញ្ជារដោយដៃ វាយអត្ថបទ ឬប៉ះបញ្ជារដោយប៊ិច និងការប្រើមុខងារសំឡេងផងដែរ។

    យ៉ាងណា Microsoft មិនបានបង្ហាញកាលបរិច្ឆេទជាក់លាក់សម្រាប់ការបញ្ចេញ OS ថ្មីរបស់ខ្លួនឡើយ គ្រាន់តែសន្យាថា នឹងបញ្ចេញវានៅ អំឡុងចុងឆ្នាំ២០២០ ឬបន្តទៅឆ្នាំ២០២១។ ក្រុមហ៊ុនបន្ថែមថានឹងអនុញ្ញាតឱ្យឡើងទៅកាន់ Window 11 ដោយមិនគិតថ្លៃ ចំពោះនរណាដែរកំពុងប្រើ Window 10 ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ