• មេធំទីផ្សារ Crypto ម្នាក់ចេញមុខចោទ Elon Musk រឿងបង្ហោះសារ Twitter ពីដើមឆ្នាំ២០២១

    “ខ្ញុំគិតថា Elon Musk ចង់ក្លាយជាមនុស្សលេងសើចលើ Twitter… ប៉ុន្តែគាត់ត្រូវតែដឹងថា សារខ្លីៗរបស់គាត់ទាំងនោះពិតជាមានឥទ្ធិពលទៅលើតម្លៃទីផ្សាររូបិយបណ្ណឌីជីថល និងប៉ះពាល់ទៅដល់អ្នកវិនិយោគជាច្រើនទៀត។” នេះបើយោងតាមប្រសាសន៍របស់ CEO Binance លោក Changpeng Zhao បានផ្ដល់បទសម្ភាសនៅសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។

    Binance គឺជាទីផ្សារទិញដូររូបិយបណ្ណអេឡិចត្រូនិច (cryptocurrency) ដ៏ល្បីមួយត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១៧ ដែលមាននាយកប្រតិបត្តិលោក Changpeng Zhao (គេស្គាល់ថា “CZ”) ជនជាតិ ចិន កាត់ កាណាដា។

    ថ្លែងដោយការមិនសូវពេញចិត្ត CEO ខាងលើបានបន្ថែមថា៖ «លោក Elon Musk គួរតែប្រុងប្រយ័ត្នអំពីការបង្ហោះ Tweet របស់គាត់ ទាក់ទងនឹងលុយឌីជីថល បើទោះបីជាមនុស្សម្នាក់ៗអាចបញ្ចេញមតិរបស់ពួកគេដោយបើកចំហ និងរស់នៅក្នុងប្រទេសមានសិទ្ធិបញ្ចេញមតិដោយសេរីភាពក៏ដោយ។»

    លោក Zhao បន្តថា គាត់មិនប្រឆាំងនឹង Elon Musk នោះទេ គ្រាន់តែមិនណែនាំឱ្យធ្វើបែបនេះទេ (ចង់សំដៅលើការបង្ហោះសារលើ Twitter) ប៉ុន្ដែនរណាទៅហាមគាត់បាន វាជាសេរីភាពរបស់បុគ្គល។

    គួរដឹងថា ចាប់តាំងពីដើម ឆ្នាំ២០២១ មហាសេដ្ឋី Elon Musk ត្រូវបានគេស្គាល់ថាជាបុគ្គលសំខាន់ក្នុង វិស័យរូបិយណ្ណឌីជីថល ព្រោះតែសារខ្លីៗរបស់លោកលើ Twitter បានជះឥទ្ធិពលធ្វើឱ្យកាក់ Bitcoin និង DogeCoin ផ្លាស់ប្ដូរតម្លៃមិនធម្មតា រហូតឈានដល់បំបែកកំណត់ត្រាតម្លៃមិនធ្លាប់មានថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ