• Visa ទិញក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីរបស់អឺរ៉ុប Tink ក្នុងតម្លៃ ២.២ពាន់លានដុល្លារ

    (ឡុងដ៍)៖ ក្រុមហ៊ុន Visa Inc បានប្រកាសឱ្យដឹងថា ខ្លួនបានសម្រេចក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីប្រចាំតំបន់អឺរ៉ុប ក្រោយពីបង្ហាញ គម្រោង ទិញ ក្រុមហ៊ុន Startup អាមេរិក។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Visa បាន ទិញក្រុមហ៊ុន Tink ដែលជា Platform ដ៏ល្បីមួយនៅអឺរ៉ុប ក្នុងតម្លៃ ២.២ពាន់លានដុល្លារអាមេរិក។

    Tink ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ ប្រើប្រាស់បាននៅទូទាំងតំបន់អឺរ៉ុប ទៅលើរបាយការណ៍ហិរញ្ញវត្ថុធនាគារ ដោយបច្ចុប្បន្នមានធនាគារ ជាដៃគូចំនួន ៣៤០០ និងបច្ចុប្បន្នមានអតិថិជនជាង ២៥០លាននាក់នៅទូទាំងតំបន់អឺរ៉ុប។

    កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុន Visa ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កក់ប្រតិបត្តិការទិញ ក្រុមហ៊ុន Plaid ក្នុងតម្លៃ ៥.៣ពាន់លានដុល្លារ ដោយសង្ស័យពាក់ព័ន្ធនឹងករណីគេចពន្ធ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Visa ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥៨ ដោយលោក Dee Hock និងកាលពីឆ្នាំ២០២០ រកចំណូលបានជាង ២១ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ១០.៨ពាន់លានដុល្លារ អាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ