• ព្រះចៅអធិរាជជប៉ុន បង្ហាញការព្រួយបារម្ភ អំពីការរីករាលដាលនៃជំងឺ COVID-19 តាមរយៈព្រឹត្តិការណ៍ Olympic Games

    (ជប៉ុន)៖ ព្រះចៅអធិរាជជប៉ុន Naruhito បានបង្ហាញការព្រួយបារម្ភ ថាព្រឹត្តិការណ៍ Olympic Games អាចនឹងក្លាយជាមូលហេតុ បង្កឲ្យជំងឺ COVID-19 មានការរីករាលដាល ខណៈមានការព្រួយបារម្ភយ៉ាងច្រើន សំណាក់សាធារណៈជន, នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Kyodo News នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដែលបានស្រង់សម្តីមន្ត្រីម្នាក់ នៅឯទីភ្នាក់ងារ Imperial Household Agency (IHA)។

    «ព្រះចៅអធិរាជ មានការព្រួយបារម្ភជាខ្លាំង អំពីស្ថានភាពបច្ចុប្បន្ន នៃការឆ្លងជំងឺ COVID-19», នេះបើតាមសម្តីលោក Yasuhiko Nishimura ប្រធានទីភ្នាក់ងារ IHA បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃព្រហស្បតិ៍នេះ។ លោកបន្ថែមថា «តាមរយៈការព្រួយបារម្ភរបស់សាធារណៈជន (ស្តីពីព្រឹត្តិការណ៍កីឡា), ព្រះចៅអធិរាជ បានបង្ហាញការព្រួយបារម្ភ ថាព្រឹត្តិការណ៍នេះ អាចនឹងបង្កឲ្យជំងឺមានការរីករាលដាល»។

    ព្រះចៅអធិរាជ Naruhito គឺជាអធិរាជកិត្តិយស សម្រាប់ព្រឹត្តិការណ៍ Tokyo 2020 Games ដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ បន្ទាប់ពីត្រូវបានពន្យាពេលអស់មួយឆ្នាំ ដោយសារជំងឺរាតត្បាតប្រភេទនេះ។

    ព្រះចៅអធិរាជ មិនមានអំណាចនយោបាយនោះទេ ប៉ុន្តែត្រូវបានគេគោរពយ៉ាងខ្លាំង ក្នុងនាមជាមេដឹកនាំប្រទេស បើទោះបីជាព្រះចៅអធិរាជ កម្រដើម្បីធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈក៏ដោយ។

    យោងតាមទិន្នន័យពីរដ្ឋាភិបាល, មានពលរដ្ឋជាន់ខ្ពស់ជប៉ុន ជាង៥០ភាគរយហើយ ដែលបច្ចុប្បន្ន បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកដំបូងរបស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ