• ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺមហារីក, អ្នកជំងឺដំបូងបានទទួលការចាក់ ដើម្បីធ្វើតេស្តដំណាក់កាលទី២

    (ប៊ែរឡាំង)៖ ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech បានឱ្យដឹងថា អ្នកជំងឺម្នាក់ដំបូងបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក នៅក្នុងការធ្វើតេស្ដដំណាក់កាលទី ២ សម្រាប់ជំងឺមហារីកស្បែកមួយប្រភេទ ឬគេស្គាល់ថា មេឡាណូម៉ា (melanoma)។ នេះបើតាមការដកស្រង់ ចេញផ្សាយពីគេហទំព័រ CTS (Clinical trial sarena) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

    បេក្ខភាពវ៉ាក់សាំងដែលដើរតួបង្ការផង និងព្យាបាលជំងឺមហារីកផងរបស់ក្រុមហ៊ុន BioNTech មានឈ្មោះថា BNT111។ ការធ្វើតេស្ដដំណាក់កាលទី ២ គឺកំពុងសិក្សាពីប្រសិទ្ធភាព វ៉ាក់សាំង BNT111 ដែលត្រូវបានចាក់រួមគ្នាជាមួយថ្នាំព្យាបាលជំងឺមហារីកស្បែក សេមីភ្លីម៉ាប់ (cemiplimab) ឬ លីបតៃយ៉ូ (Libtayo) ដើម្បីព្យាបាលជំងឺមហារីក melanoma។ ការធ្វើតេស្ដនេះត្រូវបានដឹកនាំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន រីជែនែរ៉ូន (Regeneron) ដែលជាក្រុមហ៊ុនផលិតថ្នាំ Libtayo រួមគ្នាជាមួយក្រុមហ៊ុន សាណូហ្វី (Sanofi)។

    គួរបញ្ជាក់ថា ការធ្វើតេស្ដវ៉ាក់សាំងមហារីក BNT111 ទទួលបានការអនុញ្ញាតពី អាជ្ញាធរនិយ័តករនៅក្នុងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អូស្រ្តាលី, ប៉ូឡូញ, អ៉ីតាលី, អាល្លឺម៉ង់ និងអេស្ប៉ាញ។ ការធ្វើតេស្ដនេះទៀតសោត មានផែនការចុះឈ្មោះ អ្នកជំងឺស័្មគ្រចិត្តចូលរួមក្នុងការធ្វើតេស្ដចំនួន ១២០នាក់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងប្រសិទ្ធភាព
    នៅពេលប្រើប្រាស់វ៉ាក់សាំង BNT111 តែមួយគត់ និងនៅពេលប្រើប្រាស់រួមគ្នាជាមួយថ្នាំ Libtayo៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ