ប៉ុន្មានឆ្នាំចុងក្រោយការវិវត្តនៃវិស័យថតរូបជាមួយ កាមេរ៉ា DSLR កំពុងទទួលបានការគាំទ្រជុំវិញពិភពលោក។ មនុស្សជាច្រើនចូលចិត្តបង្ហោះរូបក្នុងបណ្ដាញសង្គម ហើយគិតថាឲ្យតែទិញកាមេរ៉ាថ្លៃដឹងតែថតរូបបានស្អាត ប៉ុន្តែគិតបែបនោះខុសហើយ កត្តាមួយផ្សេងទៀតត្រូវពឹងផ្អែកលើការសម្អាត Lens ជារឿងចាំបាច់បំផុត។
១.ទម្លាប់មានកូនក្រណាត់តូចៗ កូនជក់សរសៃល្អិត និងទឹកលាងសម្អាត Lens ដាក់តាមខ្លួនជានិច្ចកាល
២.កុំរំលង Case កាមេរ៉ា ប្រសិនបើអ្នកមានវា ជាប្រចាំត្រូវដោះសម្អាត ដើម្បីកម្ទេចធូលីដី និងជាតិក្អែល ព្រោះនេះក៏ជាកត្តាបង្កើតបញ្ហាដល់ Lens ដូចគ្នា
៣.ប្រយ័ត្នប្រយែងលើការប្រើប្រាស់កូនក្រណាត់ ដោយជៀសវាងការប្រើក្រណាត់សើម ព្រោះត្រឹមក្រណាត់ស្ងួតធម្មតា ក៏មានលទ្ធផលសម្អាតធូលីបានស្អាត
៤.ទិញ Len Filter (ស្រទាប់ការពារ) ដែលអាចជួយរាំងស្ទះបញ្ហាមួយចំនួនមកប៉ះទង្គិចជាមួយ Lens។