Apple នឹងបញ្ឈប់ការផលិត iPhone 12 mini ហើយផ្ដោតទៅលើការលក់ម៉ូឌែល iPhone 12 ដទៃទៀត នេះបើយោងទៅតាមប្រភពពី TrendForce ដែលជាភ្នាក់ងារផ្ដល់របាយការណ៍ឈានមុខគេលើលោក។
iPhone 12 mini ជាស្មាតហ្វូនខ្នាតតូច មានអេក្រង់ ៥,៤អ៊ិញ មានតម្លៃធូរថ្លៃជាងគេត្រឹម ៦៩៩ដុល្លារ ពេលប្រកាសចេញ។ ប៉ុន្ដែជាអកុសល វាមិនទទួលបានការពេញនិយមពីអ្នកប្រើជាច្រើននោះឡើយ ធ្វើឱ្យការលក់របស់វាមានសន្ទុះយឺត និងលក់បានតិច គឺលក់បានត្រឹម ៥% ប៉ុណ្ណោះ នៃការលក់ iPhone 12 គ្រប់ម៉ូឌែលទាំងអស់។
ហេតុផលសំខាន់ផ្សេងទៀត ធ្វើឱ្យអ្នកប្រើកាន់តែមិនសូវពេញចិត្តនោះ ព្រោះតែថាមពលថ្មតូចរបស់វា គឺត្រឹម 2227mAh យោងទៅតាមការធ្វើតេសជាច្រើន ស្មាតហ្វូននេះប្រើប្រាស់បានត្រឹមតែកន្លះថ្ងៃ និងនៅសល់ថាមពលថ្ម ត្រឹម ២០% តែប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណា ត្បិតមិនមែនជាដំណឹងផ្លូវការពី Apple យើងមិនទាន់ច្បាស់ទាំងស្រុងឡើយ ថាក្រុមហ៊ុននៅតែបន្តវិវឌ្ឍ iPhone 12 mini ឬមានការកែខៃឱ្យខ្លាំងបន្ថែមទៀតឬយ៉ាងណានៅឡើយទេ៕