• Ronaldo តាមទាន់កំណត់ត្រាកីឡាករអ៉ីរ៉ង់ ដែលស៊ុតឲ្យជម្រើសជាតិបានច្រើនជាងគេ នៅពេលប្រកួតស្មើបារាំង

    (ប៊ូដាប៉េស)៖ ២គ្រាប់បំប៉ោងសំណាញ់ទីដោយបាល់ ១១ម៉ែត្របានធ្វើឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ១០៩គ្រាប់ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ តាមទាន់កំណត់ត្រារបស់ Ali Daei ដែលបានចូលនិវត្តន៍ទៅហើយនោះ រកបានចំនួនគ្រាប់បាល់នេះដូចគ្នាឲ្យក្រុមជម្រើសជាតិអ៊ីរ៉ង់។

    Ali Daei ដែលរកបាន ១០៩គ្រាប់ឲ្យជម្រើសជាតិអ៊ីរ៉ង់នៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦ បានកាន់កំណត់ត្រានេះជាយូរមកហើយ ដ្បិតរូបលោកបានព្យួរស្បែកជើងនៅជញ្ជាំងរួចទៅនៅឡើយតែ កីឡាករពាក់លេខ៧ Ronaldo កំពុងប្រកបអាជីពក្នុងក្លិបសេះបង្កង់ Juventus និងលេងឲ្យជម្រើសជាតិបានដដែល បើទោះបីជាមានវ័យ ៣៦ឆ្នាំទៅហើយនោះ។

    ទាំង Ronaldo និង Ali ជាអត្តពលិកផ្នែកបុរសតែ ២រូបប៉ុណ្ណោះដែលរកបានគ្រាប់បាល់លើសពី ៩០គ្រាប់ឲ្យជម្រើសជាតិ ហើយ Ronaldo ត្រៀមបំបែកកំណត់ត្រានេះទៀត ដ្បិតក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់បានឡើងទៅវគ្គ ១៦ក្រុមនៃ Euro 2020 ដោយត្រូវប៉ះប៊ែលហ្សិកផងដែរ។

    លើសពីនេះទៀត Ronaldo ក៏ជា Top scorer ក្នុងក្លិបផងដែរពីការប្រកួតជើងឯកលីក រួមទាំងពានអឺរ៉ុប UEFA Champions League និង UEFA Europa League ទៀតផង ក្រៅពីឈ្នះពានធំៗលក្ខណៈឯកត្តជនបាន ៥ដងថែមទៀត។ ដូចគ្នានោះដែរ Ronaldo ក៏ជាអ្នករកបានច្រើនគ្រាប់នៅ World Cup និងព្រឹត្តិការណ៍ Euro ផងដែរច្រើនជាងខ្សែប្រយុទ្ធ Miroslav Klose របស់អាល្លឺម៉ង់ដែលធ្វើបាន ១៩គ្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ