• តារាស្រី២នាក់ហើយ គឺ Mijoo និង Kei ប្រកាសពន្យាពេលកម្មវិធីសិល្បៈរបស់ខ្លួន ក្រោយសមាជិកក្នុងក្រុមឆ្លងជំងឺកូវីដ-១៩

    (កូរ៉េ)៖ តារាកូរ៉េស្រី កញ្ញា Seo Jisoo សមាជិកក្រុម Lovelyz ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកកូវីដ-១៩។ ក្រោយតារារូបនេះ មានវិជ្ជមានកូវីដ-១៩ នៅពេលនេះ មានសមាជិកក្នុងក្រុមចំនួនពីរនាក់ហើយ គឺ Mijoo និង Kei ប្រកាសពន្យាពេលកម្មវិធីសិល្បៈរបស់ខ្លួន។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

    តារាចម្រៀងស្រី Mijoo បានប្រកាសពន្យាពេល កម្មវិធីរបស់នាង នៅ SBS Power FM ក្នុងកម្មវិធី «Cultow Show» ត្បិតនាងបានធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ក៏ដោយ ព្រោះនាងមានទំនាក់ទំនង ជាមួយសមាជិកក្រុមគឺ Seo Jisoo ដែលវិជ្ជមានកូវីដ-១៩ ដូច្នេះត្រូវឃុំខ្លួនរយៈពេល២សប្តាហ៍។

    ក្រោយមកមានសមាជិកម្នាក់ទៀត គឺតារាចម្រៀងស្រី Kei ដែលបានប៉ះពាល់ជាមួយ Seo Jisoo ផងនោះ បានប្រកាសពីការពន្យាពេលការសម្តែងនៅ «Gwanglim Art Center» ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែមិថុនា និងថ្ងៃទី៣ ខែកក្កដា ខាងមុខ។ មិនខុសពីសមាជិកក្រុមខាងលើទេ នាងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល២សប្តាហ៍ដូចគ្នា។

    គួរជម្រាបថា ការប្រកាសពន្យាពេលសម្តែង របស់តារាស្រីទាំងពីរខាងលើ គឺដោយសារតែសមាជិកក្នុងក្រុមរបស់ពួកគេ គឺតារាស្រី Seo Jisoo បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដែលតម្រូវឲ្យពួកគេយកពេលវេលាដើម្បីឃុំខ្លួន និងដើម្បីធានាសុវត្ថិភាពសុខភាព ក៏ដូចជាអនុវត្តន៍តាមគោលការណ៍សុខាភិបាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ