• ទិញប៉ះ Junk Coin ត្រឹមមួយយប់លុយឡើងដល់ ១,៤ ទ្រីលានដុល្លារ

    លោក Chris William បានក្លាយជាមហាសេដ្ឋីត្រឹមមួយប៉ព្រិចភ្នែក មានលុយដល់ទៅ ១ទ្រីលានដុល្លារ ខណៈបានដាក់លុយត្រឹម ២០ដុល្លារ វិនិយោគលើរូបិយបណ្ណឌីជីថល Rocket Bunny។

    Chris William ជានិស្សិតគិលានុបដ្ឋាកនៅឯ រដ្ឋ Georgia សហរដ្ឋអាមេរិច ដោយបុគ្គលរូបនេះ នៅក្នុងទីផ្សារលុយឌីជីថលអស់រយៈពេល ៨ខែមកហើយ ក្រោយមកនៅ ថ្ងៃទី១៤ ខែមិថុនា គាត់បានចំណាយលុយ ២០ដុល្លារ ទិញលុយ Rocket Bunny។ ជាសំណាងល្អ ក្រោយនេះមួយថ្ងៃ លុយ ២០ដុល្លារ របស់គាត់បានឡើងដល់ទៅ ១,៤ទ្រីលានដុល្លារ។

    ប៉ុន្ដែជាអកុសល ក្រោយឃើញគណនីខ្លួនមានលុយច្រើន លោក Chris William បានសាកល្បងដកលុយ ពីសេវាកម្មទិញដូរលុយ Coinbase មិនបាននោះឡើយ។ Coinbase ក៏បានបង្កកគណនី Chris William ជាបណ្ដោះអាសន្ន ហើយបានទាក់ទងទៅកាន់ Rockey Bunny ដែលជាម្ចាស់លុយឌីជីថលនេះ ដើម្បីពិភាក្សាករណីលុយឡើងខុសប្រក្រតី។

    ទោះយ៉ាងណា ម្ចាស់គណនីមានលុយ ១,៤ទ្រីលានដុល្លារ បានសន្និដ្ឋានថា វាអាចមកពីបញ្ហាបច្ចេកទេសទេសកុំព្យូទ័រទើបធ្វើឱ្យលុយលោកកើនឡើងយ៉ាងច្រើនបែបនេះ ប៉ុន្ដែក្រោយមក លុយរបស់លោកនៅតែមិនបាត់ពីគណនីឡើយ ដូចនេះរូបលោកកាន់តែជឿជាក់ថាលុយកើននោះ ជាលុយពិត។ Chris William ក៏បានបង្ហោះបញ្ហានេះទៅកាន់ មហាសេដ្ឋី Elon Musk លើ Twitter ក្នុងបំណងចង់បានដំណោះស្រាយ និងដំបូន្មានផងដែរ។

    គួរដឹងថា ភាពមិនប្រក្រតីនៃលុយឌីជីថល បានបង្កើតរឿងឈឺក្បាល និងបង្កគ្រោះថ្នាក់ដល់អ្នកវិនិយោគជាច្រើន។ ដូចជាលុយ Rocket Bunny នេះជាដើម ដែលគេហៅវាថា ជាកាក់ឥតបានការ (junk coins) ឬកាក់ឆ្នោត ហើយតម្លៃរបស់វាដែលឡើងលើសពី ០,០០០០០០០០០៧ ដុល្លារ នោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ