ទីក្រុងមូស្គូកំពុងដាក់ចេញនូវបម្រាមបណ្តោះអាសន្នចំពោះការប្រគំតន្ត្រី ព្រឹត្តិការណ៍កម្សាន្ត និងកីឡាដែលមានការចូលរួមពីមនុស្សលើសពី ៥០០នាក់ចាប់ពីថ្ងៃទី ២២ ខែមិថុនាតទៅ។
អភិបាលទីក្រុងមូស្គូ លោក Sergey Sobyanin បានសរសេរនៅលើគេហទំព័ររបស់លោកកាលពីថ្ងៃអង្គារថា «ការហាមឃាត់ជាបណ្តោះអាសន្នចំពោះការប្រគំតន្ត្រី ព្រឹត្តិការណ៍កម្សាន្ត និងកីឡាដែលមានវត្តមានស្របគ្នារបស់មនុស្សជាង ៥០០នាក់ទាំងនៅខាងក្រៅ និងនៅខាងក្នុង នឹងចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ»។
យោងតាមលោកអភិបាលក្រុងបានឱ្យដឹងថា តំបន់អ្នកគាំទ្រ និងទីធ្លាសម្រាប់រាំកម្សាន្ត “ត្រូវតែបិទដោយមិនគិតពីចំនួនអ្នកចូលរួមទេ”។ ទោះជាយ៉ាងណា ការរឹតត្បិតទាំងនេះអាចត្រូវបានដកចេញ ប្រសិនបើអ្នករៀបចំតំបន់ទាំងនោះមិនឱ្យមានជំងឺកូវីដ-១៩ ហើយអនុញ្ញាតឱ្យចូលតែអ្នកដែលមាន QR កូដប៉ុណ្ណោះ៕