• Facebook បន្ថែមមុខងារ «Shops» ចូលក្នុងកម្មវិធី WhatsApp ដើម្បីពង្រីកទីផ្សារ E-commerce ឱ្យកាន់តែខ្លាំង

    (អាមេរិក)៖ ដើម្បីឆ្ពោះទៅមុខមួយជំហានទៀត ក្រុមហ៊ុន Facebook បានប្រកាសបន្ថែមនូវមុខងារ «Shops» ចូលទៅក្នុងកម្មវិធី WhatsApp និងចូលទៅក្នុងកម្មវិធី Facebook Marketplace ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជាឱកាសសម្រាប់ស្វែងរកប្រាក់ចំណូលថ្មីទាំងអ្នកប្រើប្រាស់ និង Facebook ខ្លួនឯងផ្ទាល់។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មុខងារ «Shops» នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី WhatsApp នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែក្នុងនោះមិនត្រូវបានដាក់ឱ្យ ប្រើ ប្រាស់ ជាសកលឡើយ ពោលគឺមានប៉ុន្មានប្រទេសប៉ុណ្ណោះដែលអាចប្រើមុខងារនេះបាន ខណៈនៅលើ Facebook Marketplace គឺអាចប្រើបានតែនៅអាមេរិកមួយប៉ុណ្ណោះ។

    លោក Mark Zuckerberg មេធំរបស់ Facebook បានប្រកាសបង្ហាញមុខងារ «Shops» ជាផ្លូវការកាលពីឆ្នាំមុន ដោយ បានដាក់ឱ្យដំណើរការនៅលើបណ្ដាញសង្គម Facebook និង Instagram ដើម្បីឱ្យអ្នកប្រើប្រាស់អាចទិញ និងលក់ទំនិញ នៅលើ Facebook និង Instagram បានដោយងាយស្រួល។

    ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកឃ្លាំងមើលបានយល់ឃើញថា ក្រុមហ៊ុន Facebook បានប្រែក្លាយបណ្ដាញសង្គម Facebook ទៅជាទីផ្សារ e-commerce មួយដ៏មានប្រជាប្រិយភាព និងឥទ្ធិពល ស្របពេលដែលអ្នកប្រើប្រាស់បាន កើន ឡើងជិត ៣ពាន់លានដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ