• ៤គូពិសេសរាត្រីនេះនៅ Euro 2020 ប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល E និងពូល F

    (ម៉ូនិច)៖ សម្រាប់ពូល E និងពូល F នឹងប្រកួតបញ្ចប់វគ្គសន្សំពិន្ទុនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប European Championship 2020 ក្នុងចំណោម ២៤ប្រទេស (ក្រុម) ចូលរួមតាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មក។

    *គូទី១៖ ស្លូវ៉ាគី ប៉ះអេស្ប៉ាញ នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុក្នុងពូល E លើកទី៣ ចុងក្រោយគេធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។

    *គូទី២៖ ស៊ុយអែត ប៉ះប៉ូឡូញ នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតលើកទី៣ ចុងក្រោយប្រចាំពូល E ធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

    *គូទី៣៖ អាល្លឺម៉ង់ ប៉ះហុងគ្រី នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតបញ្ចប់ប្រចាំពូល F ចុងក្រោយគេនៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឹម៉ង់។

    *គូទី៤៖ បារាំង ប៉ះព័រទុយហ្គាល់ នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតបញ្ចប់ពូល F ចុងក្រោយគេធ្វើនៅកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ