• បទ «Butter» របស់ BTS ក្លាយជាចម្រៀងដំបូងបង្អស់នៅអាស៉ី ទទួលតំណែងលេខ១ ដល់ទៅ៤សប្តាហ៍ជាប់គ្នា លើតារាង «Billboard Hot 100»

    (កូរ៉េ)៖ ជាថ្មីៗម្តងទៀត ក្រុមចម្រៀងបុរសល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BTS បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ក្រោយពីស្នាដៃចម្រៀងរបស់ពួកគេ គឺបទ «Butter» បានហក់ឡើងដល់កំពូលតារាង Billboard Hot 100 របស់អាមេរិក ចាប់តាំងពីត្រូវបានបញ្ចេញជាលើកដំបូង ខណៈនៅពេលនេះ បានជាប់ជាចម្រៀងនៅអាស៉ីដំបូងបង្អស់ ដែលនៅលំដាប់កំពូលរយៈពេលវែង រហូតដល់៤សប្តាហ៍ជាប់គ្នា។

    តាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ Billboard បានបញ្ចេញចំណាត់ថ្នាក់ជាផ្លូវការ ដោយលទ្ធផលគឺបទ «Butter» របសក្រុម BTS បានជាប់លេខ១ ក្លាយជាចម្រៀងដែលមានរយៈពេលវែង អាចឈរនៅលំដាប់កំពូលក្នុងរយៈពេល៤សប្តាហ៍ជាប់ៗគ្នា។

    Billboard បានបង្ហាញដែរថា មានតែបទចម្រៀង ៥៤បទប៉ុណ្ណោះ ដែលចេញមកភ្លាមអាចជាប់លេខ១ ប្រចាំប្រវត្តិសាស្ត្រ Hot 100 ខណៈនៅពេលនេះគឺមានបទ «Butter» របស់ក្រុម BTS ដែលក្លាយជាស្នាដៃចម្រៀងរបស់ក្រុមចម្រៀងនៅអាស៉ីដំបូង បង្អស់ សម្រាប់សមិទ្ធផលមួយនេះ។

    ការទទួលបាននៅពេលនេះ បានមិនត្រឹមតែធ្វើឲ្យ BTS ក្លាយជាតារាអាស៊ីដំបូង ដែលអាចឡើងរក្សាតំណែងលេខ១ ដល់ទៅ ៤សប្ដាហ៍ជាប់គ្នានោះទេ ថែមទាំងបានយកឈ្នះ តារាជប៉ុន Kyu Sakomoto ដែលឈរតំណែងលេខ១ ត្រឹម ៣សប្ដាហ៍កាល ពីឆ្នាំ១៩៦៣ ក្នុងបទចម្រៀង «Sukiyaki» ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ