• ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និយាយថា អង្គការ NATO កំពុងធ្វើឱ្យអន្តរាយដល់សន្តិសុខទ្វីបអឺរ៉ុបទាំងមូល

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធសន្តិសុខអឺរ៉ុបទាំងមូលត្រូវបានបំផ្លាញយ៉ាងខ្លាំង ខណៈភាពតានតឹងកំពុងកើនឡើង និងហានិភ័យនៃការប្រណាំងប្រជែងសភាវុធថ្មីកំពុងក្លាយជាការពិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

    លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែតប្រចាំសប្តាហ៍អាល្លឺម៉ង់ Die Zeit ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចាប់ផ្តើមសង្គ្រាមស្នេហាជាតិរបស់សហភាពសូវៀត ប្រឆាំងនឹងរបបណាស៊ីអាល្លឺម៉ង់។

    លោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានស្វែងរកការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប។ ប៉ុន្តែការពង្រីកឥទ្ធិពលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកភាគខាងជើង (NATO) ឆ្ពោះទៅទិកខាងកើតបាននាំឱ្យមានការកើនឡើងនូវការមិនទុកចិត្តគ្នាទៅវិញទៅមកនៅអឺរ៉ុប។

    ប្រធានាធិបតីរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៩ មានប្រទេសចំនួន១៤ ក្នុងរួមទាំងអតីតសហភាពសូវៀតផងបានចូលរួមជាមួយអង្គការ NATO ដែលពិតជាបានបំផ្លាញក្តីសង្ឃឹមនៃទ្វីបមួយដែលគ្មានការបែងចែក។

    លោកបានសរសេរយ៉ាងដូច្នេះថា «ប្រវត្តិក្រោយសង្គ្រាមលោកទាំងមូល នៃមហាអឺរ៉ុបបានបញ្ជាក់ថា វិបុលភាពនិងសន្តិសុខនៃទ្វីបរួមរបស់យើង គឺអាចធ្វើទៅបានតាមរយៈការខិតខំរួមគ្នារបស់ប្រទេសទាំងអស់ រួមទាំងប្រទេសរុស្ស៊ីផងដែរ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ