• អធិការបតី Merkel ជំរុញឲ្យ UEFA ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ចំពោះការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020

    (អាល្លឺម៉ង់)៖ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បានជំរុញឲ្យស្ថាប័ន UEFA នៅថ្ងៃអង្គារនេះ ឲ្យធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ចំពោះគម្រោងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ Euro 2020 នៅទីក្រុង London ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ស្តីពីការរីករាលដាល នៃជំងឺ COVID-19 នៅចក្រភពអង់គ្លេស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ។

    «ខ្ញុំសង្ឃឹមថា UEFA នឹងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ទាក់ទងនឹងការប្រកួត Euro, ហើយខ្ញុំគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការអនុវត្តវិធានការអនាម័យជាចាំបាច់», នេះបើតាមសម្តីលោកស្រី Markel បានលើកឡើង។

    ការលើកឡើងនេះ លោកស្រីបានធ្វើឡើង នៅក្នុងសន្និសីទរួមគ្នាមួយ ជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen, ដោយលោកស្រី បានលើកឡើងថា ការរីករាលដាល នៃមេរោគជំងឺ COVID-19 បំលែងថ្មី ដែលមានឈ្មោះថា Delta គឺពិតជាធ្វើឲ្យមានការព្រួយបារម្ភ។

    គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅឯពហុកីឡដ្ឋាន Wembley Stadium ស្ថិតក្នុងទីក្រុង London ចក្រភពអង់គ្លេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ