• លោក ស៊ុន ចាន់ថុល បង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត

    (តាកែវ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពភាពនៃសាងសង់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត។

    ការចុះពិនិត្យកាសាងសង់ផ្លូវជាតិលេខ៣នេះ មានការចូលរួមពីលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងប្រតិភូចម្រុះ មន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

    ក្នុងការចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិនេះ។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៣ រហូតដល់ពេលនេះ បានសម្រេចប្រមាណ៩៨ភាគរយហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ