• លោកស្រី អ៊ុង សានស៊ូជី ប្រឈមនឹងជាប់ពន្ធនាគារ ប្រសិនបើការចោទប្រកាន់ពីបទឧក្រិដ្ឋ គឺជាការពិត

    អ្នកស្រី Min Min Soe មេធាវីការពារក្តីឱ្យលោកស្រី អ៊ុង សានស៊ូជី បាននិយាយកាលពីថ្ងៃច័ន្ទទី ២១ មិថុនា ឆ្នាំ២០២១ ថាលោកស្រី ស៊ូជីបានបង្ហាញនូវសក្ខីកម្មមួយចំនួន ប្រឆាំងនឹងការចោទប្រកាន់មកលើលោកស្រី។

    លោកស្រី ស៊ូជី ត្រូវបានតុលាការនៅក្នុងការអង្គជំនុំជម្រះ ចោទប្រកាន់ពីបទបទឧក្រិដ្ឋដែលអាចបញ្ជូនលោកស្រីទៅពន្ធនាគារនិងបញ្ចប់អាជីពនយោបាយរបស់លោកស្រីថែមទៀតផង។

    នៅក្នុងការជំនុំជម្រះក្តីពេលនេះ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានចោទប្រកាន់ពីបទការប្រើប្រាស់វិទ្យុដែលគ្មានអាជ្ញាប័ណ្ណ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភាពចលាចល និងរំលោភលើច្បាប់រឹតត្បិតវីរុសកូវីដ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២០ កន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ