• LG និង Apple នឹងប្ដូរពីគូប្រជែងគ្នា មកជាដៃគូជិះទូកតែមួយលើវិស័យបច្ចេកវិទ្យា

    ខណៈពេលអាជីវកម្មស្មាតហ្វូន LG បានបញ្ចប់ ប៉ុន្ដែបណ្ដាហាងលក់របស់ខ្លួន LG Best Shop ជាង ៤០០កន្លែង ដែលមានទីតាំងនៅ ប្រទេសកូរ៉េខាងត្បូង មិនទាន់បិទបញ្ចប់នោះទេ ដោយនឹងដាក់លក់ផលិតផល Apple ជំនួសវិញ។

    Apple នឹងដាក់លក់ផលិតដូចជា iPhones, iPad និង Apple Watch ផងដែរ នៅផ្នែកខ្លះនៃហាង រួមជាមួយបុគ្គលិករបស់ខ្លួន ឬអាចនឹងមានបុគ្គលិក LG ផងដែរ។

    យោងតាមប្រភពពី Business Korea ដំណឹងសហាការណ៍រវាង Apple និង LG គឺកំពុងស្ថិតក្នុងការចរចារនៅឡើយ ដោយមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពី LG Electronics នៅឡើយទេ។

    គួរបញ្ជាក់ថា LG ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី៣ នៅលើពិភពលោក ហើយក៏ល្បីល្បាញខាងផលិតអេក្រង់ល្អបំផុតមួយ និងជាដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ថែមទៀតផង ហើយមកដល់ថ្ងៃនេះជារឿងភ្ញាក់ផ្អើលផងដែរ ខណៈពួកគេត្រៀមចាប់ដៃគ្នារកស៊ី ក្នុងវិស័យបច្ចេកវិទ្យា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ