• អាហ្សង់ទីន កក់កៅអីវគ្គ ៨ក្រុមនៅ Copa America 2020 ក្រោយពេលយកឈ្នះប៉ារ៉ាហ្គាយ

    (រីយ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលមានកីឡាករល្បីពេញពិភពលោក Lionel Messi ផងនោះ បានកក់កៅអី១ ឡើងទៅវគ្គ ៨ក្រុមជាផ្លូវការហើយនៃពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2020 នៅពេលយកឈ្នះគូប្រជែងប៉ារ៉ាហ្គាយ ១-០ នាព្រឹកថ្ងៃអង្គារនេះ។

    នេះជាជ័យជម្នះលើកទី២ ជាប់ៗគ្នាផងដែរដែលដឹកនាំដោយលោក Lionel Scalori ក្នុងចំណោម ៣ប្រកួតប្រចាំពូល A នៅពេលលេងស្មើ ១-១ ទល់នឹងឈីលី និងឈ្នះអ៊ុយរ៉ាហ្គាយដូចប៉ារ៉ាហ្គាយនាព្រឹកនេះដែរក្នុងចំណោម ៥ក្រុមដែលក្នុងពូលដំបូងគេរួមមាន អាហ្សង់ទីន ឈីលី អ៊ុយរ៉ាហ្គា ប៉ារ៉ាហ្គាយ និងបូលីវី។

    អាហ្សង់ទីន នៅសល់ ១ប្រកួតបង្រ្គប់កិច្ចទៀតទល់នឹងបូលីវី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមជ្រើសរើស ៤ក្រុមក្នុង ១ពូលដើម្បីឡើងទៅវគ្គ ៥ក្រុម និងមានតែ ១ក្រុមឈរនៅបាតតារាងប៉ុណ្ណោះដែលហាលអាវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ