• សហភាពអឺរ៉ុបទម្លាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

    (លុចហ្សំបួរ)៖ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបញ្ចូលក្រុមមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ា ៨រូប និងក្រុមហ៊ុនចំនួន៣ដែលមានទំនាក់ទំនងជាមួយ យោធាទៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ជុំវិញការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

    បើតាមក្រុមមន្ត្រីអឺរ៉ុប អ្នកដែលជាប់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ទិដ្ឋាការខាងលើ ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីមហាផ្ទៃ, ហិរញ្ញវត្ថុ, ធនធានធម្មជាតិ និងរដ្ឋមន្ត្រីដឹកជញ្ជូន ហើយមិនតែប៉ុណ្ណោះសហភាពអឺរ៉ុបក៏បានបញ្ចូលអង្គការអតីតយុទ្ធជនមីយ៉ាន់ម៉ា (Myanmar War Veterans Organisation) ដែលដើរតួរជា កងកម្លាំងបម្រុងរបស់យោធាមីយ៉ាន់ម៉ាទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មផងដែរ។

    គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបច្ចុប្បន្ននៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ និងអំពើហិង្សា ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីខែកុម្ភៈមក។ បើតាមក្រុមអង្គការសង្គមស៊ីវិល មនុស្សយ៉ាងហោច ៨៧០នាក់ហើយត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ