• ២គូពិសេសនៅ Euro 2020 ប្រកួតបញ្ចប់ពូល D ចាប់ផ្តើមម៉ោង ២យប់

    (ក្រុងឡុងដ៍)៖ ពូល D ដែលស្ទើររកឃើញក្រុមឡើងទៅវគ្គ ១៦ក្រុមទៅហើយនោះ នឹងប្រកួតបញ្ចប់នៅរាត្រីឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅពេលពូល A B និងពូល C បានបញ្ចប់វគ្គសន្សំពិន្ទុជាស្ថាពរ។

    *គូទី១៖ ក្រូអាត ប៉ះ ស្កុតឡេន នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល D លើកទី៣ ចុងក្រោយដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Hampden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន។

    *គូទី២៖ អង់គ្លេស ប៉ះសាធារណរដ្ឋឆែក ធ្វើឡើងនាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតបញ្ចប់ក្នុងពូល D ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

    ពូល D មានសាធារណរដ្ឋឆែក បានកំពុងឈរនៅកំពូលតារាង ជាមួយនឹង ៤ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួតមិនដែលចាញ់ រួមទាំងឈ្នះ១ និងស្មើ១ គ្រាដែលអង់គ្លេសឈរនៅលេខ២ នោះក៏មាន ៤ពិន្ទុដូចគ្នាក្រៅពីមិនដែលចាញ់ដូចគ្នា គ្រាដែលក្រូអាត និងស្កុតឡេន ប្រជែងគ្នាយកចំណាត់ថ្នាក់លេខ៣ ល្អបំផុតដ្បិតពួកគេទើបរកបាន ១ពិន្ទុក្នុងដៃទាំងពីរក្រុម និង Head to head ស្កុតឡេនធ្លាប់ចាញ់ឆែក និងក្រូអាតធ្លាប់ចាញ់អង់គ្លេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ