• ឡាវ គ្រោងលក់អគ្គិសនីទៅឱ្យ វៀតណាម បន្ទាប់ពីក្លាយជាប្រទេសមានស្ថានីយ៍ផលិតថាមពលធំបំផុត ក្នុងតំបន់

    ក្រុមហ៊ុនវិនិយោគរបស់ជប៉ុន Mitsubishi Corp នឹងអភិវឌ្ឍស្ថានីយ៍ផលិតថាមពលអគ្គិសនី ប្រើប្រាស់ខ្យល់ នៅក្នុងប្រទេសឡាវដែលនឹងផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសវៀតណាម។ បណ្តាញអគ្គិសនីនឹងត្រូវបានបង្កើតឡើងដើម្បីបញ្ជូនថាមពលទៅឱ្យក្រុមហ៊ុនរដ្ឋដែលគ្រប់គ្រងដោយវៀតណាមក្រោមកិច្ចសន្យារយៈពេល ២៥ ឆ្នាំ។

    រោងចក្រនេះនឹងមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន ៦០០ មេហ្គាវ៉ាត់ ដែលនឹងក្លាយជាស្ថានីយ៍ផលិតថាមពលអគ្គិសនី ប្រើប្រាស់ខ្យល់ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ចំពោះតម្លៃក្នុងការអភិវឌ្ឍវិញ គេរំពឹងថានឹងមានតម្លៃរាប់រយលានដុល្លារ។

    តម្រូវការថាមពលអគ្គីសនីរបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សស្របតាមកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ ប្រទេសវៀតណាម បានយល់ព្រមជាមួយប្រទេសឡាវ ដើម្បីចែកចាយអគ្គិសនី កាលពីឆ្នាំ ២០១៦កន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ