• លោក ពូទីន និយាយថា ស្ថានការណ៍កូវីដ១៩ នៅរុស្ស៊ីកាន់តែអាក្រក់ទៅហើយ ខណៈអាជ្ញាធរជំរុញការចាក់វ៉ាក់សាំងឡើងវិញ

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមាននៅថ្ងៃចន្ទ ទី២១ ខែមិថុនាថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ ខណៈអាជ្ញាធរចាប់ផ្តើមជំរុញឲ្យប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីបង្ការការកើនឡើងនូវករណីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

    លោក ពូទីន បានប្រាប់ទៅសភាជាន់ទាបនៅថ្ងៃចន្ទនេះថា «ជាអកុសលការគំរាមកំហែង នៃមេរោគឆ្លងមិនបានថយចុះទេនៅក្នុងតំបន់ជាច្រើន។ ស្ថានភាពកាន់តែអាក្រក់ទៅៗ»។

    អាជ្ញាធរកំពុងព្យាយាមលួងលោម និងបង្ខំប្រជាជនឱ្យចាក់វ៉ាក់សាំង ជាមួយការផ្តល់ជូនអ្នកដែលទៅចាក់មានឱកាសឈ្នះរថយន្ត និងផ្ទះថ្មី ខណៈអ្នកដទៃដែលមិនព្រមទៅចាក់វ៉ាក់សាំង អាចនឹងបាត់បង់ប្រាក់ចំណូល និងបណ្តេញចេញពីការងារ។

    គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះរុស្ស៊ីមើលឃើញអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ១៧,៣៧៨ករណី និងស្លាប់ ៤៤០នាក់។ សរុបមកវិញ រុស្ស៊ីមានករណីឆ្លងនៅទូទាំងប្រទេស ៥,៣៣៤,២០៤ករណី ក្នុងនោះស្លាប់ ១២៩,៨០១នាក់ និងជាសះស្បើយ ៤,៨៧៨,៣៣៣នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ