• ដាណឺម៉ាក ឡើងទៅប៉ះវ៉េល ក្នុងវគ្គ ១៦ក្រុម Euro 2020 ក្រោយពេលបំបាក់រុស្ស៊ី ៤-១

    (ខូពិនហាជិន)៖ ពិតជាធ្វើបានមែនសម្រាប់ក្រុមជម្រើសជាតិដាណឹម៉ាកដែលមានកីឡាករសំខាន់ Cristian Eriksen បានកំពុងដេកឈឺនៅមន្ទីរពេទ្យផងនោះ បានឈ្នះកៅអី១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Euro 2020 នៅពេលបំបាក់រុស្ស៊ី ៤-១ នៅថ្ងៃបិទបញ្ចប់ពូល B។

    ដាណឺម៉ាក ឈ្នះតែ ១ប្រកួតគត់ក្នុងចំណោម ៣ប្រកួតសន្សំពិន្ទុក្នុងពូល B ដោយថ្ងៃបើកឆាកចាញ់ហ្វាំងឡង់ គ្រាដែលកីឡាករពាក់លេខ១០ Cristian Eriksen បានដួលសន្លប់ក្នុងទីលាន និងក្រោយមកចាញ់ប៊ែលហ្សិក ២-១ តែចុងក្រោយបានឈ្នះរុស្ស៊ី ៤-១ ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយត្រូវប៉ះវ៉េល ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅពូល A។

    វាជាថ្ងៃអបអរចុងក្រោយដែលមានរយៈពេល ៩ថ្ងៃមកហើយ គិតចាប់តាំងពីកីឡាករដែលកំពុងប្រកបអាជីពក្នុងក្លិប Inter Milan បានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។

    ដូចគ្នានោះដែរ រុស្ស៊ីត្រូវវេចបង្វិចត្រឡប់ទៅផ្ទះវិញត្រឹមវគ្គសន្សំពិន្ទុប្រចាំពូល B នៅពេលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង គ្រាដែលហ្វាំងឡង់ជាប់លេខ៣ នៅចាំអ៊ុតក្រុមដែលល្អចំនួន ៤ក្រុមដើម្បីជ្រើសរើសទៅបង្រ្គប់កៅអីវគ្គ ១៦ក្រុមជាបន្តផងដែរ ដ្បិតប៊ែលហ្សិកលេខ១ ក្នុងពូលដោយលេង ៣ប្រកួតមិនដែលចាញ់សោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ