• ៤គូពិសេសរាត្រីនេះនៅ Euro 2020 ប្រកួតបញ្ចប់ពូល B និងពូល C

    (អាំស្ទើដាំ)៖ នៅរាត្រីថ្ងៃនេះជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល B និងពូល C ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ក្រោយពេលពូល A បញ្ចប់នាយប់មិញហើយនោះ។

    *គូទី១៖ ម៉ាសេដូនី ប៉ះហូឡង់ នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយប្រចាំពូល C ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Johan Cruijff Arena ស្ថិតក្នុងទីក្រុង Ajax ប្រទេសហូឡង់។

    *គូទី២៖ អ៊ុយក្រែន ប៉ះអូទ្រីស នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល C នៅឯកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

    *គូទី៣៖ ហ្វាំងឡង់ ប៉ះប៊ែលហ្សិក នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយប្រចាំពូល B ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

    *គូទី៤៖ រុស្ស៊ី ប៉ះដាណឺម៉ាក នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយគេប្រចាំពូល B ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Parken Park ស្វិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ