• ចំណាត់ថ្នាក់គ្រូបង្វឹក ដែលកំពុងដឹកនាំកូនក្រុមលេងនៅ Euro 2020 ក្នុងនោះគ្រូបារាំងជាប់លេខ១

    (ម៉ូនិច)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប European championship 2020 មាន ២៤ប្រទេស (ក្រុម) ចូលរួម ដោយក្នុងនោះដែរ ក៏មានអ្នកចាត់ការ ២៤រូបផងដែរដែលកំពុងដែលដឹកនាំកូនប្រជែងយកពាន ៤ឆ្នាំម្តងនេះយ៉ាងស្វិតស្វាញនៅលើទីលាន។

    ដូចគ្ននោះដែរ លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់មាន់គកបារាំងជាប់ ឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេ ហើយក៏ជាបេក្ខភាពទើបដឹកនាំបារាំង ឈ្នះជើងឯក World Cup 2018 និងរងជើងឯក Euro 2016 ផងដែរ។ បុរសជនជាតិបារាំង ទើបតែធ្លាប់ដឹកនាំក្លិបអាជីពបាន ៣ប៉ុណ្ណោះរួមមាន Marseille, Juventus និងតោខៀវ Chelsea ដោយធ្លាប់ឈ្នះជើងឯក UEFA Champions League បាន ២សម័យកាលផងដែរ ក្នុងនាមជាប្រធានក្រុមបារាំង ដែលឈ្នះជើងឯក World Cup 1998 កាលនៅជាកីឡាករអាជីព។

    ចំណាត់ថ្នាក់លេខ២ គឺបានទៅលើលោក Andriy Shevchenko ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែន និងចំណាត់ថ្នាក់លេខ៣ បានទៅលើលោក Frank de Boer អ្នកចាត់ការទូទៅរបស់ក្រុមទឹកក្រូចហូឡង់ និងចំណាត់ថ្នាក់លេខ៤ បានទៅលើលោក Luis Enrique របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងលេខ៥ គឺលោក Paulo Sousa របស់ប៉ូឡូញ និងលេខ៦ គឺលោក Roberto Mancini នៃក្រុមជម្រើសជាតិអ៉ីតាលី។

    ចំណែកឯលោក Gareth Southgate ដែលដឹកនាំអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៧ គ្រាដែលលោក Senol Gunes របស់តួកគីជាប់ចំណាត់ថ្នាក់លេខ៨ ជាមួយលោក Rob Page របស់ជម្រើសជាតិវ៉េលចាប់លេខ៩ និងលោក Steve Clarke របស់ស្កុតឡេនជាប់លេខ១០ ខណៈលោក Stanislav Cherchesov ជាប់លេខ១១។

    លោក Franco Foda របស់ក្រុមជម្រើសជាតិអូទ្រីសជាប់លេខ១២ នៅពេលលោក Marco Rossi របស់ហុងគ្រីជាប់លេខ១៣ និងលោក Fernando Santos របស់ព័រទុយហ្គាល់ជាប់លេខ១៤ ជាមួយលោក Joachim Low នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ជាប់លេខ១៥ និងលោក Roberto Martinez ជាប់លេខ១៦ នៅពេល Markku Kanerva របស់ហ្វាំងឡង់ជាប់លេខ១៧។

    ដូចគ្នានោះដែរ លោក Jaroslav Silhavy របស់សាធារណរដ្ឋឆែកជាប់លេខ១៨ និងលោក Zlatko Dalic របស់ក្រូអាតជាប់លេខ១៩ រួមជាមួយលោក Vladimir Petkovic របស់ស្វីសជាប់លេខ២០ គ្រាដែលលោក Igor Angelovski របស់ម៉ាសេដូនី ជាប់លេខ២១ និងលោក Stefan Tarkovic របស់ស្លូវ៉ាគី ជាប់លេខ២២ និងលោក Jenne Andersson របស់ស៊ុយអែតជាប់លេខ២៣ និងចុងក្រោយគេគឺលោក Kasper Hjulmand ដែលដឹកនាំក្រុមជម្រើសជាតិដាណឺម៉ាក ដែលមានកីឡាករសំខាន Cristian Eriksen៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ