ដំណឹងល្អសម្រាប់ហ្វេន Window OS ដោយ Microsoft នឹងប្រកាសផលិតផលថ្មី ដោយគេរំពឹកទុកខ្ពស់ថា Windows 11 ជំនាន់ថ្មីរបស់ខ្លួន ដែលនឹងធ្វើបទបង្ហាញដោយ ប្រធានផ្នែកផលិតផល លោក Panos Panay និងនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella។
យោងតាមដំណឹងលេចធ្លាយជាច្រើន OS ថ្មីនេះ Microsoft នឹងកែប្រែទ្រង់ទ្រាយជាច្រើនខុសពី Window 10 ដូចជា ឡូហ្គោ, system icon, ផ្ទាំង Widget, របា Taskbar, ផ្ទាំរុករកឯកសារ File Explorer ក្រៅពីនេះពួកគេនឹងពង្រឹងបន្ថែមទៅលើបណ្ដុំ Setting ជាច្រើនទៀតផងដែរ។ ហើយខាងក្រោមនេះជារូបរាងត្រួសៗ ដែលលេចធ្លាយកន្លងមកពី Window 11។