• អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមរៀបចំសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី

    (សៀមរាប)៖ បច្ចុប្បន្នបរិវេណមុខព្រះលានជល់ដំរីចាប់ផ្តើមប្រែមុខមាត់ថ្មី ខណៈដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង សួនស្មៅ ដាំដើមឈើ។

    ការកែលម្អនេះ គឺឱ្យស្របទៅលំនាំប្រាសាទបុរាណ ដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខព្រះលានជល់ដំរីនេះមានទេសភាពល្អ និងសោភ័ណភាពបៃតងទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនាក្រោយបញ្ចប់ជំងឺកូវីដ-១៩ នាពេលខាងមុខ។

    ការរៀបចំលែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែភាពរំញ័រនៃគ្រឿងយន្ដ ហេតុដូច្នេះទើបអាជ្ញាធរជាតិអប្សរាកែលម្អឡើងវិញ ដោយធ្វើផ្លូវថ្មើរជើងសម្រាប់ដើរទស្សនាប្រាសាទ និងដើម្បីលើកតម្កើងថែរក្សាអភិរក្សវប្បធម៌ជាតិ។

    លោកអ្នកអាចឃើញនូវទស្សនីយភាពថ្មីប្លែកភ្នែក ពេលមកទស្សនាក្រុងអង្គរធំ ក្រោយពីទីតាំងនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

    សូមអញ្ជើញទស្សនាទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខព្រះលានជល់ដំរី ដែលបានរៀបចំរចនាសម្ព័ន្ធផ្លូវថ្មើរជើង សួនស្មៅ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ