• UEFA ព្រមានចាត់ការជម្រើសជាតិតែម្តង ប្រសិនបើកីឡាករណាយកដបចេញពីលើតុសន្និសីទ

    (ប៊ូតាប៉េស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឹរ៉ុប UEFA បានប្រកាសធ្វើការព្រមានដល់ក្រុមជម្រើសជាតិតែម្តង ប្រសិនបើមានកីឡាករយកដបចេញពីលើតុ ក្នុងអំឡុងសន្និសីទព័ត៌មានរបស់ពួកគេនៅ Euro 2020។

    សេចក្តីព្រមាននេះត្រូវបានធ្វើឡើងភ្លាមៗនៅពេលមានកីឡាករ ៣នាក់រួមមាន Cristiano Ronaldo របស់ក្រុមព័រទុយហ្គាល់, Paul Pogba របស់ជម្រើសជាតិបារាំង និង Manuel Locatelli របស់អ៉ីតាលី ដែលសុទ្ធសឹងតែយកដបទឹកកូកាកូឡា និងស្រាបៀរ Heineken ចេញពីតុ នៅអំឡុងសនិ្នសីទរបស់ពួកគេ ដែល Ronaldo បានធ្វើរឿងនេះមុនគេ នៅអំឡុងសន្និសីទ មុនពេលម្ចាស់ផ្ទះហុងគ្រីកាលពីថ្ងៃចន្ទដើមសប្តាហ៍។

    នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «UEFA សូមរំលឹកដល់ជម្រើសជាតិទាំង ២៤ប្រទេសដែលបានកំពុងលេងនៅ Euro 2020។ គ្រប់កីឡាករទាំងអស់ត្រូវតែគោរពកាតព្វកិច្ច ដែលជាបញ្ញតិ្តរបស់សហព័ន្ធដែលនឹងធ្វើឲ្យកម្មវិធីប្រកួតទាំងសម្រិតយុវជន និងនារី ដំណើរការទៅដោយរលូន»។

    នៅក្នុងសេចក្តីថ្លែងការណ៍នោះដដែលបានបញ្ជាក់ថា «ទង្វើរបស់ Ronaldo រួមទាំង Pogba និង Locatelli គឺមិនអាចទទួលយកបានឡើយ ហើយ UEFA មិនដាក់ទណ្ឌកម្មកីឡាករទេ គឺពិន័យដល់ក្រុមជម្រើសជាតិរបស់គេតែម្តង»។

    តែយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA ខាងលើនេះ មិនបានបញ្ជាក់ពីការពិន័យក្រុមជម្រើសជាតិណាមួយនៅឡើយទេ ក្រោយពេលពួកគេបានប្រាស់ចាកពី វិន័យរបស់សហព័ន្ធ ដ្បិតការប្រកួតពានជើងឯកអឺរ៉ុប Euro 2020 លើកទី១៦ ដំណើរការបាន ៧ថ្ងៃមកហើយ ឬចាំដល់ចប់ការប្រកួតជាផ្លូវការ?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ