• ការប្រឡងឌីប្លូម និងបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី…

    (ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

    លើសពីនោះទៀត លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិ សម្រាប់សាលារដ្ឋ និងសាលាឯកជន ដែលមិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯងដូចតទៅ៖

    * សម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺ ១៥ វិច្ឆិកា ២០២១៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រលង។
    * មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់។
    * សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ០៦ ធ្នូ ២០២១៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុប ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។

    ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប នៅតាមសាលាឯកជនរៀងៗខ្លួន ដូចតទៅ៖

    * សម័យប្រឡងឌីប្លូមសាលាឯកជន គឺ១១ តុលា ២០២១៖ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ដើម្បីពិនិត្យនិងសម្រេច។

    * សម័យប្រឡងបាក់ឌុបសាលាឯកជន គឺ ២៥ តុលា ២០២១៖ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង ដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដើម្បីពិនិត្យ និងសម្រេច។

    បន្ថែមពីនោះទៀត លោក រស់ សុវាចា បានបញ្ជាក់ថា ក្នុងករណីសាលាឯកជន មិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្ស នៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ