• Facebook នឹងសាកល្បងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើឧបករណ៍ VR ក្នុងពេលឆាប់ៗនេះ

    (អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសឱ្យដឹងថា ខ្លួននឹងចាប់ផ្ដើមធ្វើការតេស្ដការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើ ឧបករណ៍ VR របស់ក្រុមហ៊ុន Oculus នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្ពោះទៅកាន់យុគ្គសម័យថ្មីមួយទៀត។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

    កាលពីខែឧសភាកន្លងទៅនេះ Facebook បានប្រកាសម្ដងហើយថា ខ្លួននឹងដាក់ដំណើរការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើ កម្មវិធី Oculus តាមរយៈទូរស័ព្ទដៃ ប៉ុន្តែនៅពេលនេះបែរជាប្រកាសនឹងដាក់ពាណិជ្ជកម្មនៅលើឧបករណ៍ VR ទៅវិញ ។

    យោងតាមការបញ្ជាក់ពី Facebook បានឱ្យដឹងថា ការផ្ទាំងពាណិជ្ជកម្មដំបូងបំផុតដែលមាននៅលើឧបករណ៍ VR នឹង បង្ហាញនៅក្នុងហ្គេមរ Blaston របស់ក្រុមហ៊ុន Resolution Games ខណៈដែល Facebook បានរំពឹងថា វានឹង ក្លាយ ជាប្រភពចំណូលថ្មីដ៏ច្រើនសន្ធឹកបន្ទាប់ពី Facebook និង Instagram។

    ជាមួយគ្នានេះផងដែរ អ្នកដែលទទួលបានប្រយោជន៍ពីគម្រោងផ្សព្វផ្សាយពាណិជ្ជកម្មនៅលើឧបករណ៍ VR គឺមិន មែន មាន តែ Facebook មួយនោះទេ អ្នកអភិវឌ្ឍន៍កម្មវិធីសម្រាប់ឧបករណ៍ VR ក៏នឹងមានឱកាសទទួលបានប្រាក់ចំណូលផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ