• យន្តហោះចម្បាំងអ៉ីស្រាអែល បន្តវាយប្រហារលើគោលដៅតំបន់ Gaza ជាការឆ្លើយតបនឹង ការបង្ហោះប៉ោងៗបញ្ឆេះភ្លើង

    (ហ្គាហ្សា)៖ យន្ដហោះចម្បាំងអ៉ីស្រាអែល បានបន្តបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ហ្គាហ្សា (Gaza) ពេញមួយយប់ថ្ងៃព្រហស្បតិ៍ និងឈានចូលថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីក្រុមសកម្មហាម៉ាស់ (Hamas) ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានបង្ហោះប៉ោងៗបញ្ឆេះភ្លើង ចូលមកកាន់ភាគខាងត្បូងអ៉ីស្រាអែល ជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

    ប្រភពពីយោធាអ៉ីស្រាអែលបានឱ្យដឹងថា «ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ ប៉ោងៗបញ្ឆេះភ្លើង ត្រូវបានបង្ហោះចេញពីតំបន់ ហ្គាហ្សា ស្ទ្រីព (Gaza Strip) ចូលមកកាន់ទឹកដីអ៉ីស្រាអែល ដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះជាច្រើនកន្លែង ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីមនុស្សរងគ្រោះ ឬបាត់បង់ជីវិតឡើយ។ ជាការឆ្លើយតប យន្ដហោះចម្បាំងអ៉ីស្រាអែលបានបើកការវាយប្រហារ ទៅលើមូលដ្ឋានយោធា និងទីតាំងបាញ់គ្រាប់រ៉ុក្កែតមួយចំនួន ដែលជារបស់ក្រុមភេរវករហាម៉ាស់វិញ»។

    គួរបញ្ជាក់ថា ការបង្ហោះប៉ោងៗបញ្ឆេះភ្លើង និងការវាយប្រហារតាមអាកាស គឺជាអំពើហិង្សាចុងក្រោយបង្អស់ ដែលដាក់សម្ពាធទៅលើបទឈប់បាញ់គ្នា ដ៏ផុយស្រួយរវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់ដឹកនាំតំបន់ Gaza ដែលបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដ៏តានតឹង អូសបន្លាយរយៈពេល ១១ថ្ងៃ និងបង្កឲ្យមនុស្សរាប់រយនាក់ស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ