• Microsoft តែងតាំងនាយកប្រតិបត្តិលោក Satya Nadella ជាប្រធានក្រុមប្រឹក្សាភិបាលថ្

    (អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសតែងតាំងលោក Satya Nadella បច្ចុប្បន្នជានាយកប្រតិបត្តិ (CEO) ឱ្យ ឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាថ្មីជំនួសលោក John Thompson ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

    លោក Satya Nadella បានឡើងកាន់តំណែងជា CEO របស់ Microsoft ជំនួសលោក Steve Ballmer អំឡូងពេល ដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះជួបបញ្ហាជាច្រើនដូចជាខាតបង់ប្រាក់ចំណូល រឿងទិញបណ្ដាញសង្គម LinkedIn និងទិញក្រុមហ៊ុន Nuance Communications ព្រមទាំង ZeniMax ជាដើម។

    បើតាមការបញ្ជាក់ពីក្រុមហ៊ុន Microsoft បានឱ្យដឹងថា លោក John Thompson បានឡើងកាន់តំណែងជា ប្រធាន ក្រុម ប្រឹក្សាភិបាលជំនួសលោក Bill Gates កាលពីឆ្នាំ២០១៤ និងបានបន្តការងារមួយនេះរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែ ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្ដូរតួនាទីកំពូលមួយនេះឡើយ។

    ប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា លោក John Thompson គឺជាមនុស្សជំនិតបំផុតរបស់លោក Bill Gates ហើយ អំឡុងពេលលោកកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលគឺលោកមានតួនាទីមួយទៀតគឺត្រូវរាយការណ៍ផ្ទាល់ទៅកាន់ លោក Bill Gates ហើយការផ្លាស់ប្ដូរតំណែងនេះក៏អាចពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក Bill Gates ដែល ផ្ទុះ ឡើង កាលពីខែមុនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ