• ក្រុមហ៊ុន ByteDance មេធំរបស់ TikTok រកប្រាក់ចំណូលបានជាង ៣៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ដោយកើនឡើង ១១១ភាគរយ

    (ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance មេធំរបស់ TikTok ត្រូវបានគេរាយការណ៍មកថា ប្រាក់ចំណូល នៅក្នុង ឆ្នាំ ២០២០ ដោយកើនឡើង ១១១ភាគរយ ខណៈដែលប្រាក់ចំណេញកើនឡើង ៩៣ភាគរយ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

    យោងតាមប្រភពខាងលើបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ByteDance រកចំណូលបានរហូតដល់ ៣៤.៣ពាន់ លានដុល្លារ និងប្រាក់ចំណេញសុទ្ធមានចំនួន ១៩ពាន់លានដុល្លារអាមេរិក។ ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន ByteDance មិនបានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុជាផ្លូវការនោះទេ។

    សារព័ត៌មាន The Wall Street Journal បានចេញផ្សាយថា នៅពេលនេះចំនួនអ្នកប្រើប្រាស់កម្មវិធី TikTok និង Douyin (TikTok សម្រាប់ប្រទេសចិន) សរុបចូលគ្នាមានរហូតដល់ ១.៩ពាន់លាននាក់ ជាប្រចាំថ្ងៃ ដែលតួលេខ នេះ បាន កើនឡើងខ្លាំងនៅក្នុងអំឡុងពេលដើមឆ្នាំ២០២១។

    ក្រុមហ៊ុន ByteDance ត្រូវបានគេមើលឃើញថា មានតម្លៃទៅលើទីផ្សារហូតដល់ ១០០ពាន់លានដុល្លារអាមេរិក ហើយ អាច នឹងកើនឡើងខ្ពស់ជាងនេះទៀត បើសិនជា TikTok បានចូលផ្សារហ៊ុនចិន និង អាមេរិក។

    គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ លោក Zhang Yiming សហស្ថាបនិក ByteDance បានប្រកាស នឹង លាឈប់ពីតំណែងនាយកប្រតិបត្តិ (CEO) នៅចុងឆ្នាំនេះ ហើយថ្មីៗនេះដោយទុកឱកាសឱ្យមនុស្សមានសមត្ថភាពដឹកនាំ ក្រុមហ៊ុនវិញម្ដង ខណៈដែលលោកនៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ